Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយ Atletico បំបាក់ Osasuna ៥-០ យប់មិញអ្នកចាំទី Oblak បានបំបែកកំណត់ត្រាមួយ

ក្រុម Atletico Madrid បានបំបាក់ក្រុមម្ចាស់ផ្ទះ Osasuna ក្នុងលទ្ធផល ៥-០ ខណៈពេលដែលកីឡាករ Jan Oblak បានបំបែកកំណត់ត្រាជាអ្នកចាំទីបិទមិនឱ្យដៃគូប្រកួតទាត់បញ្ចូលទី (clean sheets) លើកទី១០០ របស់ខ្លួន។

ក្រោយរក្សាសំណាញ់ទីមិនឱ្យមានគ្រាប់បាល់ក្នុងការប្រកួតយប់មិញ ធ្វើឱ្យអ្នកចាំទីសញ្ជាតិស្លូវេនៀរូបនេះ បំបែកកំណត់ត្រាអតីតអ្នកចាំទីរបស់ក្លិប Barcelona និង Atletico Madrid គឺលោក Miguel Reina។ លោក Reina ធ្លាប់បិទមិនឱ្យដៃគូប្រកួតទាត់បញ្ចូលទីលើកទី១០០ របស់គាត់ ក្រោយឆ្លងកាត់ ២២២ប្រកួត ខណៈពេលដែល Oblak ឆ្លងកាត់ត្រឹមតែ ១៨២ប្រកួតប៉ុណ្ណោះ។ ដូច្នេះ កំណត់ត្រារបស់លោកត្រូវបានបំបែកដោយអ្នកចាំទីសញ្ជាតិស្លូវេនៀវ័យ២៧ឆ្នាំរូបនេះហើយ។

Oblak បានផ្លាស់ចេញពីក្លិប Benfica មកចូលរួមជាមួយ Atletico នៅឆ្នាំ២០១៤ ហើយជួយឱ្យក្លិបក្លាយជាជើងឯក Europa League, UEFA Super Cup និង Copa del Rey ហើយក៏ធ្លាប់ជួយឱ្យក្លិបឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ពីរលើកផងដែរ ប៉ុន្តែបានត្រឹមជើងឯករងប៉ុណ្ណោះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9399125