សម្រស់គឺជារឿងស្លាប់រស់របស់មនុស្សស្រីគ្រប់រូប ភាគច្រើនណាស់ស្រីស្អាតឬមិនស្អាត មើលទៅចាស់ឬក្មេងអាស្រ័យលើសភាពនិងម៉ូដនៃសក់។
មនុស្សស្រីសឹងតែ ៩៩.៩៩% ចំណាយប្រាក់ទៅលើផលិតផលថែរក្សាសក់ដោយមិនស្ដាយឲ្យតែបានសក់ស្អាត ប៉ុន្តែជួនកាលចំណាយហើយក៏មិនបានផល ជាហេតុធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំង។ ថ្ងៃនេះត្នោតនឹងណែនាំពីវិធីធ្វើសាប៊ូកក់សក់ងាយៗហើយបានផលដោយមិនចំណាយលុយច្រើនទៀតផង។
+ វត្ថុធាតុដែលត្រូវការ៖
– សាប៊ូកក់សក់ (បើបានជ្រើសប្រភេទដែលធម្មជាតិកាន់តែល្អ)
– កាហ្វេហ្មត់ ៥ ស្លាបព្រា
– ទឹក ១ ពែង
+ របៀបធ្វើ៖ ដាំទឹកឲ្យក្ដៅតិចៗដោយកុំទុកដល់ពុះឲ្យសោះ រួចទុកឲ្យត្រជាក់បន្តិចហើយចាក់កាហ្វេហ្មត់ចូលទៅក្នុងពែងទឹកនោះ។ បន្ទាប់មកកូរវាឲ្យសព្វ រួចចាក់វាលាយចូលជាមួយសាប៊ូដែលនៅក្នុងដប ហើយក្រឡុកវាបញ្ចូលគ្នា។
ទុកវាចោលរយៈពេល ២ ម៉ោង មុននឹងយកវាមកប្រើប្រាស់។
+ របៀបប្រើប្រាស់ឲ្យមានប្រសិទ្ធភាព៖ពេលងូតទឹកចាក់សាប៊ូកម្រិតដែលប្រើប្រាស់ជាប្រចាំតាមធម្មតា រួចកញ្ជ្រកសក់ឲ្យសព្វ បន្ទាប់មកទុករយៈពេល ៥ នាទី ហើយលាងជំរះវាឲ្យស្អាត។ សូមបញ្ជាក់ផងដែរថាយកល្អបំផុតអ្នកត្រូវប្រើវាពី ២ ទៅ ៣ ដងក្នុង ១ អាទិត្យ។
ម៉ោះៗខមមិនខាងក្រោមអ្នកមានបញ្ហាសក់ហើយចង់បានសក់ស្អាត! និងកុំភ្លេចអនុវត្តតាមវិធីខាងលើនេះផង សំខាន់បើចង់ស្អាតកុំខ្ជិលនេះជាវិធីងាយបំផុតហើយ។
ប្រែសម្រួលដោយ៖ រីតា