Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រកួតយប់មិញ! Arsenal មានកីឡាកររបួសពីរនាក់ ខណៈពេលដែល David Luiz ទទួលបានកាតក្រហម

ខ្សែបម្រើ Granit Xhaka និងខ្សែការពារ Pablo Mari សុទ្ធតែមានបញ្ហារបួសក្នុងអំឡុងពេលក្រុមកាំភ្លើងធំ Arsenal ប្រកួតជាមួយក្រុមមេឃខៀវ Manchester City នៅរាត្រីថ្ងៃពុធ សប្តាហហ៍នេះ។

កីឡាកររបស់ក្លិប Arsenal ទាំងពីររូបនេះ បានរងរបួសនៅវគ្គទីមួយដូចគ្នា ពោលគឺ ខ្សែបម្រើ Xhaka មានបញ្ហារបួសនៅនាទីទី៨ ហើយជំនួសមកវិញដោយ Dani Ceballos រីឯខ្សែការពារ Mari របួសនៅនាទីទី២៤ ហើយត្រូវជំនួសមកវិញដោយ David Luiz។ របួសរបស់អ្នកទាំងពីរមិនទាន់មានការបញ្ជាក់ពីរយៈពេលនៃការសម្រាកព្យាបាលដោយក្លិបនៅឡើយទេ។

ក្រុម Arsenal បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Man City ក្នុងលទ្ធផល ៣-០ នៃការប្រកួតក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេស ខណៈពេលដែលខ្សែការពារប្ដូរចូល David Luiz ទទួលបានកាតក្រហម។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9398793