ទូរសព្ទស៊េរីថ្មី Axon 11 របស់ក្រុមហ៊ុន ZTE បានគេចចេញពីការគ្រប់គ្រងរបស់ប្រទេសចិន ហើយឥឡូវនេះបានដាក់លក់នៅប្រទេសអាឡឺម៉ង់វិញម្តង។ អ្នកប្រើប្រាស់អាចជ្រើសរើសរវាង Axon 11 ប្រព័ន្ធ 4G និងប្រព័ន្ធ 5G ដែលអាចរកបានពីអ្នកលក់រាយ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ ។
ទូរសព្ទទាំងពីរប្រព័ន្ទនេះ មានតួតែមួយដែលមានអេក្រង់ទំហំ ៦.៤៧អ៊ីញ ប្រភេទ AMOLED ប៉ុន្តែប្រព័ន្ធ 5G អាចដំណើរការបាននៅលើបន្ទះឈីប Snapdragon 765G ភ្ជាប់ជាមួយរ៉េមទំហំ ៦/៨ជីកាបៃ និងមានទំហំផ្ទុករហូតដល់ ២៥៦ជីកាបៃ ជាមួយកាមេរ៉ាក្រោយទំហំ 64មេហ្គាភិកសែល និងផ្តល់នូវការសាកថ្មល្បឿលឿន 18W ។ រីឯប្រព័ន្ធ 4G វិញ គឺពឹងផ្អែកលើ Helio P70 ដែលមានរ៉េម ៦ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១២៨ជីកាបៃ ហើយបំពាក់ដោយកាមេរ៉ាទំហំ ៤៨មេហ្គាភិកសែល ។
គួរបញ្ជាក់ផងដែរថា ទូរសព្ទ Axon 11 ប្រព័ន្ធ 4G នឹងលក់រាយក្នុងតម្លៃ ៣៥០ផោន ខណៈដែល Axon 11 ប្រព័ន្ធ 5G នឹងមានតម្លៃ ៦០០ផោន។ ម៉ូដែឌទាំងពីរនេះ ក្រុមហ៊ុន ZTE ក៏គ្រោងនឹងពង្រីកវត្តមានរបស់ខ្លួនទៅកាន់តំបន់ផ្សេងទៀតនៃទ្វីបអឺរ៉ុប ម៉ិកស៊ិក និងមជ្ឈឹមបូព៌ាផងដែរ។ ក្រុមហ៊ុន ZTE គ្រោងនឹងនាំយក Axon 11 5G ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ជាមួយនឹងការផ្លាស់ប្តូរបន្តិចបន្តួចចំពោះផ្នែក Hardware របស់វាផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena