Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្វី​ដែល​អ្នក​ត្រូវ​ពិចារណា​មុនសម្រេចចិត្ត​ធ្វើការ​ពេញ​ម៉ោង​ឲ្យ​កន្លែង​ហាត់​ការ​របស់​អ្នក

សម្រាប់​អ្នក​ដែល​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ច្បាស់លាស់​ក្នុង​ការងារ​ហាត់​ការ​របស់​ខ្លួន និង​មានសំណាង​ទទួល​បាន​សំណើរ​ឲ្យ​អ្នក​ចូល​ធ្វើការ​ពេញ​ម៉ោង អ្នក​គួរតែ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​មុន​ធ្វើការ​សម្រេចចិត្ត​ដ៏​ធំ​មួយ​នេះ​។

ព្រោះ​ការ​ពិត​ជាក់ស្តែង អ្នក​អាច​នឹង​មើល​រំលង​ឱកាសល្អ​ៗ​ដទៃ​ទៀត​ដោយ​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ស្វែងរក​ឱកាស​ការងារ​ក្នុង​ទីផ្សារ​។ ខាងក្រោម​គឺជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ពិចារណា​មុន​ពេល​សម្រេចចិត្ត​ធ្វើការ​ពេញ​ម៉ោង​ឲ្យ​កន្លែង​ហាត់​ការ​របស់​អ្នក​៖

១. ស្គាល់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ការងារ​ឲ្យ​បាន​ច្បាស់

ទោះជា​អ្នក​បាន​ធ្វើការ​ឲ្យ​កន្លែង​នោះ​បាន​ប៉ុន្មាន​ខែ​ហើយ​ពិតមែន អ្នក​ប្រហែលជា​មិនដឹង​ថា​ការ​ធ្វើការ​ពេញ​ម៉ោង​នៅ​កន្លែង​នោះ​មាន​លក្ខណៈ​យ៉ាងដូចម្តេច​ទេ​។ មុន​ពេល​សម្រេចចិត្ត អ្នក​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​សិន​ដូច​ជា​សាក​សូរ​បុគ្គលិក​ដែល​ធ្លាប់​ជា​អ្នកធ្វើការ​ហាត់​ការ​ដែរ​ជាដើម​។

២. ដឹង​ពី​អ្វី​ដែល​អ្នក​ចង់បាន​សិន

វា​ល្អ​ហើយ​ដែល​អ្នក​បើក​ទូលាយ​សម្រាប់​ឱកាស​ផ្សេង​ៗ ប៉ុន្តែ​ការ​ស្ទាក់ស្ទើរ​អាច​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ឱកាសល្អ​ៗ​បាន​។ ដើម្បី​ជៀសវាង​ការ​ស្ទាក់ស្ទើរ​នេះ អ្នក​គួរតែ​កំណត់​ពេលវេលា​សម្រាប់​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់​ដើម្បី​ធានា​ថា​អ្នក​មិន​ប្រើ​ពេល​យូរ​ពេក​រហូត​ធ្វើ​ឲ្យ​ឱកាស​កន្លង​ផុត​បាត់​។

បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​សម្រេចចិត្ត​ពី​អ្វី​ដែល​អ្នក​កំពុង​តែ​ចង់បាន​ដូច​ជា​អត្ថប្រយោជន៍​ផ្សេង​ៗ​ជាដើម ឬ​ក្រុមហ៊ុន​ដែល​អ្នក​ចាប់អារម្មណ៍​។

៣. តើ​អ្នក​អាច​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួន​បន្ត​បាន​ទេ?

ការងារ​ដំបូង​របស់​អ្នក​មិន​ប្រាកដជា​ការងារ​ចុង​ក្រោយ​របស់​អ្នក​ទេ ជា​ពិសេស​ក្នុង​ពេល​ដែល​មនុស្ស​កាន់តែ​ច្រើន​ឧស្សាហ៍​ប្តូរ​កន្លែង​ការងារ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ដូច្នេះ​ប្រសិនបើ​អ្នក​សប្បាយចិត្ត​ជាមួយនឹង​មិត្ត​រួមការ​ងា​របស់​អ្នក អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​អ្នក​ទទួល​បាន និង​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ក្នុង​អាជីព​របស់​អ្នក​នោះ អ្នក​គួរតែ​ទទួលយក​សំណើរ​នោះ​ទៅ​ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9628123