របាយការណ៍ថ្មីពី Canalys បានបង្ហាញពីនិន្នាការមួយចំនួននៅក្នុងកំណើន នៃទីផ្សារនាឡិកាវៃឆ្លាតពិភពលោក។ នៅទូទាំងពិភពលោកការនាំចេញនាឡិកាវៃឆ្លាតបានកើនឡើង ១២% ក្នុងត្រីមាសទី១ នៃឆ្នាំនេះ ទោះបីមានការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលរំខានដល់ទិដ្ឋភាពជាច្រើន នៃការផលិត ការដឹកជញ្ជូន និងការប្រើប្រាស់របស់អតិថិជនក៏ដោយ។
ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណែកទីផ្សារដោយមានការនាំចេញ Apple Watch ៥.២លានគ្រឿង។ នេះឃើញថា មានការដឹកជញ្ជូនតិចជាងមុន ១៣ភាគរយ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់ទី២ ដែលមានចំនួន ២.១លានគ្រឿង ដែលបានលក់ចេញជាមួយនឹងការកើនឡើងចំនួន ១១៣ភាគរយ។ ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការលក់ចេញចំនួន ១.៨លានគ្រឿង បើប្រៀបធៀបនឹងចំនួន ១.២លានគ្រឿង របស់ខ្លួននៅត្រីមាសទី១ ក្នុងឆ្នាំ២០១៩។
ក្នុងអំឡុងពេលត្រីមាសទី១ អាមេរិកខាងជើងមានចំនួនតិចជាងមួយភាគបី នៃការនាំចេញនាឡិកាឆ្លាតវៃជាលើកដំបូង។ តម្រូវការ Apple Watch បានកើនឡើងជាលំដាប់នៅទីផ្សារក្រៅប្រទេស ខណៈការលក់របស់វាបានធ្លាក់ចុះនៅអាមេរិក និងអឺរ៉ុប។ របាយការណ៍ Canalys បញ្ជាក់ពីការផ្តោតអារម្មណ៍របស់អាមេរិកខាងជើងទៅលើ AirPods ព្រោះថា រដូវកាលឈប់សម្រាកកន្លងមកត្រូវតែមានគ្រឿងបន្លាស់ Apple ។ ការរីកចម្រើនរបស់ក្រុមហ៊ុននេះនៅខាងក្រៅ អាមេរិចខាងជើងអាចត្រូវបានកំណត់ដោយការផ្សព្វផ្សាយក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Huawei បានផ្តល់ជូនការផ្សព្វផ្សាយជាមួយស្មាតហ្វូន Huawei P40 នៅប្រទេសចិនផងដែរ។
ប្រទេសចិនបានឃើញកំណើន នៃការនាំចេញនាឡិកាវៃឆ្លាតច្រើនជាងគេរហូតដល់ ៦៦ភាគរយ។ នាឡិកាវៃឆ្លាត ដែលអាចបើកដំណើរការបានពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Xiaomi បង្កើតបានជានាឡិកាឆ្លាតវៃ ដែលមានភ្ជាប់នៅប្រទេសចិនហើយនេះ ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃកំណើនលក់របស់ប្រទេសចិន។ ក្រឡែកក្នុងឆ្នាំ២០២០នេះ ប្រទេសចិននឹងបន្តរីកចម្រើនក្នុងការលក់នាឡិកាវៃឆ្លាតជាមួយម៉ាកក្នុងស្រុកដូចជា Xiaomi, Huawei និង Oppo ជាដើម ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena