
ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយ នៅប្រទេសថៃមានកំពូលតារាស្រីជាច្រើនសុទ្ធសឹងតែមានឈ្មោះបោះសម្លេង និងមានការគាំទ្រខ្លាំងមិនចាញ់គ្នាប៉ុន្មាននោះទេ។ ក្នុងនោះយើងក៏សង្កេតឃើញថា តារាស្រីដែលតែងតែនិយមលេងស្ទីលស្រស់ស្អាត Baifern កំពុងតែអង្រួនអារម្មណ៏ហ្វេនៗបង្វែមកចាប់អារម្មណ៏លើរូបនាងខុសពីធម្មតា។
ជាក់ស្តែងថ្វីត្បិតតែបច្ចុប្បន្ននេះស្ថិតក្នុងរដូវកាល Covid-19 ក៏ពិតមែនតែយ៉ាងណា តារាស្រីសាច់សរខ្ចី ហាយសូររូបនេះកំពុងតែទទួលការងារចូលអត់ឈប់ជាមួយនឹងការផ្សព្វផ្សាយផលិតផលជាច្រើនលើទីផ្សារ ។
អ្វីដែលគួរអោយកត់សម្គាល់ នៅក្នុងបណ្តាញទំនាក់ទំនង Instagram របស់នាង មានការគាំទ្រខ្លាំងឡើងយ៉ាងលឿនដូចព្យុះតែម្តង ដោយសារតែមានអ្នកតាមដានពីសកម្មភាពប្រចាំថ្ងៃរបស់នាងមិនដាច់នោះទេ៕ អត្ថបទដោយ៖ ឃុន យ៉ា