Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការរំលោភបំពានផ្លូវភេទ​លើកុមារនៅតាមព្រះវិហារកាតូលិក​ មានសញ្ញាកើនឡើងគួរឲ្យបារម្ភ

កន្លងមក មានអាចារ្យកាតូលិកជាច្រើននាក់ ត្រូវបានចាប់ខ្លួន ដោយរងការចោទប្រកាន់ ពីបទរំលោភបំពានផ្លូវភេទ ទៅលើកុមារ នៅតាមព្រះវិហារ ក្នុងប្រទេសនានា ក្នុងនោះមានទាំងអាមេរិក និងតំបន់អឺរ៉ុប​ផងដែរ។

កាលពីឆ្នា២០១៩ សម្តេច ប៉ាប ហ្វ្រង់ស៊ី (Francis) បានកោះប្រជុំមេដឹកនាំសាសនាកាតូលិក ដើម្បីពិភាក្សាអំពីវិធានការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ហើយបានស្នើឲ្យរដ្ឋាភិបាល នៃប្រទេសនានា ត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

​គ្រាន់តែនៅក្នុងប្រទេសបារាំង មួយ គណៈកម្មការស៊ើបអង្គេត បានឲ្យដឹងថា មានកុមាររហូតដល់ទៅ៣ពាន់នាក់ រងការបៀតបៀនផ្លូវភេទ។ ជនរងគ្រោះគឺក្នុងវ័យអនីតិជនទាំងអស់ ហើយជនល្មើស គឺជាអ្នកមាន​មុខមាត់ និងមានតួនាទីជាអាចារ្យ ក្នុងក្នុងព្រះវិហារកាតូលិក។

សារព័ត៌មាន AFP បានផ្សាយថា មានកុមារដល់ទៅ៣ពាន់នាក់ ក្លាយជាជនរងគ្រោះ ក្នុងការបៀតបៀនផ្លូវភេទ នៅតាមបណ្តាព្រះវិហារកាតូលិក នៅទូទាំងប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៩៥០មក។ បើតាមរបាយការណ៍ដែលបានប្រកាស នៅថ្ងៃទី១៧ ខែមិថុនា របស់លោក Jean-Marc Sauve ប្រធានគណៈកម្មការស្រាវជ្រាវ អំពីការរំលោភបំពានផ្លូវភេទលើអនីតិជន នៅតាមព្រះវិហារ បានឲ្យដឹងថា ក្រុមអាចារ្យប្រមាណ១៥០០នាក់ ជាប់ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ។

គណ:កម្មការស្រាវជ្រាវ បានបង្កើតឡើង កាលពីឆ្នាំ២០១៩ ក្រោយពេលមានការចោទប្រកាន់ថា អាចារ្យនៅក្នុងព្រះវិហារបានរំលោភបំពានទៅលើកុមារ។ នៅក្នុងការស្រាវជ្រាវរបស់ Mediapart ចាប់តាំងពីឆ្នាំ២០១៦ រហូតមកទល់នឹងពេលនេះ មានករណីរំលោភបំពានលើកុមារ ដល់ទៅ៣៤២នាក់ ប៉ុន្តែត្រូវបានលាក់បាំង៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9398424