ការប្រកួតរបស់ English Premier League បានត្រឡប់មកវិញហើយនៅយប់ថ្ងៃទី ១៧ ខែមិថុនានេះ ក្រោយការផ្អាកតាំងពីដើមខែមីនាមក។ ការវិលមកវិញនេះមានការប្រកួតបើកឆាក ២គូ ដែល Aston Villa ត្រូវជួបជាមួយ Shelffield Unitedនិងគូធំគួរសមគឺ Man City ត្រូវបើកពហុកីឡាដ្ឋានទទួលក្រុមកាំភ្លើងធំ Arsenal។
ជាលទ្ធផល Manchester City បានយកឈ្នះទៅលើក្រុមក្រៅដីក្នុងលទ្ធផល 3-0។ គ្រាប់បាល់ទាំងបីរបស់ Man City ធ្វើបានដោយកីឡាករ Raheem Sterling កីឡាករ De Bruyne និង Phil Foden នៅចុងម៉ោង។ ឯArsenalវិញទទួលបានកាតក្រហមលើកីឡាករ David Luiz នៅនាទី ៤៩ផងដែរ។
គួរបញ្ជាក់ថា ១គូទៀតនៃការប្រកួតបើកឆាកនេះគឺAston Villa បានត្រឹមស្មើគ្នាជាមួយ Shelffield Unitedក្នុងលទ្ធផល 0-0 ប៉ុណ្ណោះ។