
កម្សាន្ត
ក្រឡេកមកមើលទិដ្ឋភាពកម្មវីធីរបស់ផលិតកម្ម Galaxy Navatra កាលពីយប់មិញសុទ្ធតែតារាល្បីចូលរួមយ៉ាងកុះករ
ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ២៥ យប់មិញនេះ លោកឧកញ្ញា ឡេង ណាវ៉ាត់ត្រា បានប្រារព្ធកម្មវិធីស្វាគមន៏កំពូលតារាចម្រៀង លោក ព្រាប សុវិត្ថ មកកាន់គ្រួសារ Galaxy Navatra យ៉ាងអធិកអធមនៅសណ្ឋាគារ Garden City ។
យ៉ាងណាមិញ ក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះយើងក៏សង្កេតឃើញថាមានវត្តមានតារាប្រុសស្រីដ៏ស្រស់ស្អាតស្រស់សង្ហាចូលរួមយ៉ាងច្រើនកុះករដូចជា អ្នកនាង ចន ច័ន្ទលក្ខណា, អ្នកនាង ឌុច លីដា , កញ្ញា ខ្លឹម ស្រីគា រួមទាំងសិល្បៈករសិល្បៈការនីជាច្រើនទៀតផងដែរ។
ជាពិសេស ក្នុងកម្មវិធីនេះផងដែរ អ្វីដែលមហាជនមានការងើយឆ្ងល់ពីការចាកចេញរបស់ លោក ព្រាប សុវត្ថិទៅកាន់ផលិតកម្មថ្មី កំពូលតារាចម្រៀងរូបនេះក៏បានធ្វើការបកស្រាយជូនមហាជន និងសារពត៌មានរួចរាល់ហើយផងដែរ៕ អត្ថបទដោយ៖ ឃុន យ៉ា