Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុន AT&T គ្រោងនឹងកាត់បន្ថយការងាររាប់ពាន់កន្លែង

ក្រុមហ៊ុនទូរគមនាគមន៍ឥតខ្សែបានប្រាប់សហជីពការងារចម្បងរបស់ខ្លួន ដែលជាបុគ្គលិកផ្នែកទំនាក់ទំនងរបស់អាមេរិកកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន AT&T គ្រោងនឹងកាត់បន្ថយអ្នកបច្ចេកទេស និងការងារស្មៀនជាង ៣ ៤០០នាក់ នៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សហជីពបាននិយាយថា ក្រុមហ៊ុនទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់សហរដ្ឋអាមេរិកក៏គ្រោងនឹងបិទជាអចិន្ត្រៃយ៍នូវហាងចំនួន ២៥០ ដែលនឹងប៉ះពាល់ដល់ការងារចំនួន ១ ៣០០កន្លែង។

ក្រុមហ៊ុន AT&T បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរីករាលដាលនៃមេរោគកូវីដ-១៩ ដោយបានបិទទីក្រុងធំៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគនេះ ធ្វើឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ផងដែរ ។

ក្រុមហ៊ុន AT&T បានបន្តទៀតថា នាយកប្រតិបត្តិអ្នកគ្រប់គ្រង និងនិយោជិកដែលតំណាងសហជីពនឹងរងផលប៉ះពាល់រួមជាមួយកម្មករដែលមិនទទួលបានប្រាក់ខែនៅក្រៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនកំពុងផ្តល់ប្រាក់បំណាច់ និងការថែទាំសុខភាពសម្រាប់និយោជិកដែលត្រូវបានបញ្ឈប់ពីការងារនៅពេញមួយឆ្នាំ។

ក្រុមហ៊ុនកាលពីខែមេសា បានទាញការព្យាករណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយសារវិបត្ដិកូវីដ-១៩ និងបានព្រមានទៅដល់ ត្រីមាសបច្ចុប្បន្ននេះនឹងបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំង ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ ntd

from: https://tnaot.com/km/m/detail/article/9398259