Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា បញ្ជូនយន្តហោះចម្បាំង​១០០គ្រឿងទៅកាន់ព្រំដែន ចំពេលកំពុងតានតឹង

ក្នុងពេលកំពុងតានតឹងកាន់តែខ្លាំងឡើង នៅតាមបណ្តោយព្រំដែន រវាងឥណ្ឌា និងចិន​ ក្រោយការប៉ះទង្គិចគ្នា បណ្តាលឲ្យមានទាហានទាំងសងខាងស្លាប់។ ឥណ្ឌាបានបញ្ជូនអាវុធជាច្រើនទៅកាន់ព្រំដេន ក្នុងនោះមានយន្តហោះចម្បំាង​១០០គ្រឿងផងដែរ។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា កម្លាំងទាហានឥណ្ឌា បានសម្រេចយុទ្ធសាស្ត្រដ៏សំខាន់ ក្រោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី​ Narendra Modi។​ នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សានោះ លោក​ Modi បានបញ្ជាក់ថា ឥណ្ឌាមានគោលបំណងចង់បានសន្តិភាព​ ប៉ុន្តែនឹងមានការឆ្លើយតបវិញ ប្រសិនបើរងការឌឺដង​វាយប្រហារ។

នាយករដ្ឋមន្ត្រីឥណ្ឌា​ Modi បានបញ្ជាក់ទៀតថា​« យើងតែងតែបន់ស្រន់សុំ​ឲ្យមនុស្សលោកទាំងអស់ មានសេចក្តីសុខ និងមានសន្តិភាព​។ យើងធ្វើការជាមួយប្រទេសជិតខាងយ៉ាងជិតស្និទ្ធបំផុត តាមរយៈ សហប្រតិបត្តិការ ហើយឥណ្ឌាមិនដែលឌឺដងដាក់ប្រទេសណាមួយនោះឡើយ»។

លោក Modi បានបន្តទៀតថា «ខ្ញុំសូមធានាថា​​កម្លាំងទាហានរបស់យើង មិនអាចលះបង់ជីវិត ដោយអត់ប្រយោជន៍នោះឡើយ។ ឥណ្ឌាតែងតែគិតអំពីការឯកភាពជាតិ និងអធិបតេយ្យភាពជាតិ គឺជារឿងសំខាន់បំផុត​។ គ្មានអ្នកណាអាចរារាំងយើងការពារទឹកដីនោះឡើយ​»។

ក្រោយកិច្ចប្រជុំ​ជាពិសេស រវាងមេទ័ព និងថ្នាក់ដឹកនាំរដ្ឋាភិបាល ឥណ្ឌាបានសម្រេចបញ្ជូនយន្តហោះចម្បាំង១០០គ្រឿង ​ចូលទៅកាន់តំបន់ជិតព្រំដែន​ប្រទេសចិន។ ក្នុងចំណោមយន្តហោះទាំងនោះ ក៏មានយន្តហោះ​ Su-30MKI ។ ក្នុងរយៈពេល​៥សប្តាហ៍កន្លងមកនេះ​ កងទ័ពឥណ្ឌា និងចិនតែងតែប្រឈមមុខដាក់គ្នា នៅតំបន់ដាច់ស្រយាល Galwan និងតំបន់ជាច្រើនផ្សេងទៀត ​រួមទាំង Pangong Tso, Demchok និង Daulat Beg Oldie ។ ប៉ុន្តែការប៉ះទង្គិចគ្នា​កន្លងមក បានបណ្តាលឲ្យមានទាហានស្លាប់នោះ មិនមានស្នូរកាំភ្លើងនោះឡើយ គឺមានតែប្រើដៃ និងដុំថ្មប្រយុទ្ធគ្នាតែប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ ៖ MEO

from: https://tnaot.com/km/m/detail/article/9398168