Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត្តភាព​នេះ​ប្រៀប​បាន​នឹង​សម្បក​ផ្ទះ

បុគ្គល​ឆ្លាត កាលបើ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ហើយ ត្រូវ​តែ​ប្រញាប់​ជញ្ជូន​យក​ទ្រព្យ ដែល​មាន​តម្លៃ​ចុះ​ចេញពីផ្ទះ​នោះ បើ​មិន​ដូច្នោះ​ទេ​ទ្រព្យ​សម្បត្តិទាំងនោះ​នឹង​ត្រូវភ្លើង​ឆេះ​អស់​ទៅ​ជាមួយ​នឹងផ្ទះ​មិន​ខាន​ឡើយ ។

យ៉ាងណាមិញ​អត្តភាព​នេះ ក៏​ត្រូវ​ភ្លើង​ជរា ភ្លើង​ព្យាធិ កំពុង​តែ​ដុត​រោលរាល់​តែ​ថ្ងៃ មិនយូរ​ប៉ុន្មាន​គង់តែ​ដល់​ថ្ងៃ​ស្លាប់​ដោយ​ប្រាកដ បើ​មានទ្រព្យ​សម្បត្តិ​តែ​មិន​បាន​បរិច្ចាគ​ធ្វើ​ទាន​ដើម្បី​ជា​កំណប់​ជាប់​ទៅ​តាម​ប្រាណ​ទេ ទ្រព្យ​នោះ​ក៏​ត្រូវ​វិនាស​អស់​ទៅ​នៅ​ពេល​ដែល​ស្លាប់​នោះ​ឯង ហើយ​ជីវិត​ពិតជា​កំសត់​ក្នុង​សង្សារវដ្ដ​មិន​ខាន ។

នេះ​ជា​គាថា​ប្រៀបធៀប​ឱ្យ​ឃើញ​ថា​កាលបើ​សម្បក​ផ្ទះ​ទាំង​មួល​ត្រូវ​ភ្លើង​ឆេះ ទ្រព្យសម្បត្តិ​ដែល​នៅ​ក្នុង​នោះ​ក៏​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់​ដែរ​យ៉ាងណា អត្តភាព​គឺ​ខ្លួនប្រាណ​យើង​នេះ​ក៏​ត្រូវ​ភ្លើង​មរណៈ​ឆេះ​រាល់ថ្ងៃ​ក៏​យ៉ាងនោះ​ដែរ ខណៈ​នេះ​បើ​យើង​នៅ​តែ​កំណាញ់​ស្វិត​មិន​ធ្វើ​ទាន រក្សាសីល​ទេ លុះ​ភ្លើង​មរណៈ​ឆាប​យក​សង្ខារ​ទៅ នោះ​ជីវិត​នឹង​ដល់​នូវ​ក្តី​សង្វេគ​ឯកោ​មិន​ខាន ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9627697