Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្រ្តីនៃប្រទេសន័រវែសបានអះអាងថាត្រី salmon មិនអាចចម្លងមេរោគកូវីដ-១៩ ទេ

រដ្ឋមន្រ្តីជលផលនិងគ្រឿងសមុទ្រ​នៃប្រទេសន័រវែសបាន​មានប្រសាសន៍កាលពីថ្ងៃពុធថា អាជ្ញាធរចិននិងន័រវេសបានសន្និដ្ឋានថាត្រី salmon ដែលនាំចូលពីប្រទេសន័រវេសមិន​អាចឆ្លងមេរោគកូវីដ-១៩ ដែលត្រូវបានរកឃើញនៅលើ​ជ្រុញកាត់ត្រីនៅក្នុង​ហាងអាហារមួយ​នៅទីក្រុងប៉េកាំងទេ។

រូបតំណាង

លោក Odd Emil Ingebrigtsen បានមានប្រសាសន៍តាមរយៈវីដេអូពីចម្ងាយថា ពួកគេអាចស្រាយចម្ងល់នៅក្នុងរឿងនេះបាន។ មន្រ្តីនៃប្រទេសចិននិងន័រវេសបានសម្រេច​កាលពីថ្ងៃអង្គារថាប្រភពនៃការផ្ទុះឡើងនៃជំងឺនេះមិនមែនមានប្រភពចេញពីត្រីដែលមកពីប្រទេសន័រវែសទេ។

ប្រទេសចិនបានបញ្ឈប់ការនាំចូលត្រី salmon ​ពីប្រទេស​អឺរ៉ុបទាំងអស់ បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីថ្ងៃសៅរ៍មុនថា​មេរោគកូវីដ-១៩ ត្រូវបានរកឃើញនៅលើ​ជ្រុញកាត់ត្រីនៅឯផ្សារ Xinfadi ក្នុងទីក្រុងប៉េកាំងដែលធ្វើឱ្យផ្សារទំនើបនៅក្នុងរដ្ឋធានីចិនដកត្រី salmonចោលទាំងអស់។ អ្នក​ផ្គត់ផ្គង់ត្រី salmon ​នៅប្រទេសន័រវែសបានឃើញការបញ្ជាទិញពីប្រទេសចិនត្រូវបានលុបចោលកាលពីចុងសប្តាហ៍បើទោះបីជាអាជ្ញាធរសុវត្ថិភាពខាងផ្នែកចំណីអាហាររបស់ប្រទេសន័រវេសបានប្រកាសថាមិនមានភស្តុតាងណាមួយដែលថាត្រីអាចឆ្លងបានក៏ដោយ។

រូបតំណាង

ក្រុមប្រឹក្សាផ្នែកអាហារសមុទ្រន័រវេសដែលជាក្រុមហ៊ុន​គ្រប់គ្រងដោយរដ្ឋបានប្រាប់កាសែត ​Reuters ថាការដឹកជញ្ជូនត្រី salmon មួយចំនួន​បានបញ្ជូនទៅកាន់ទីក្រុងធំៗរបស់ប្រទេសចិនលើកលែងតែទីក្រុងប៉េកាំងប៉ុណ្ណោះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9397350