លោក Fernando Santos ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ផ្តល់ការទុកចិត្តបន្ត ឱ្យលោកដឹកនាំក្រុមជម្រើសជាតិរហូតដល់ឆ្នាំ២០២៤ ។ ដូច្នេះ លោក Santos នឹងត្រូវមានភារកិច្ចដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០-២០២៤ និង FIFA World Cup ឆ្នាំ២០២២ នៅឯប្រទេសកាតាផងដែរ។
គ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ឱ្យក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍ដូចជា Euro ឆ្នាំ២០១៦ និង UEFA Nations League ឆ្នាំ២០១៩ ផងដេរ។
ជុំវិញការបន្តកិច្ចសន្យាថ្មីនេះ លោក Santos បាននិយាយថា៖ “នេះជាការសម្រេចចិត្តរបស់ខ្ញុំ និងជំនួយការរបស់ខ្ញុំ លើការបន្តកុងត្រាថ្មីនេះ”។
លោកបានបន្តទៀតថា៖ “យើងដឹងថាយើងនឹងមិនអាចឈ្នះអ្វីទាំងអស់នោះទេ ប៉ុន្តែយើងនឹងព្យាយាមជានិច្ច” ។
គួរឱ្យដឹងដែរថា លោក Santos បានចូលមកដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់នៅឆ្នាំ២០១៤ ហើយលោកក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិក្រិកផងដែរ កាលពីឆ្នាំ២០១០។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore