ក្រុមស្ករគ្រាប់ Everton ខិតជិតទៅនឹងការចុះកុងត្រានាំខែ្សបម្រើប្រយុទ្ធ James Rodriguez ពីក្រុមអធិរាជស Real Madrid ហើយ។ នេះបើតាមសារព័ត៌មាន Sky Sports បានចុះផ្សាយ។
បើការចុះកុងត្រាបានសម្រេច១០០% មែននោះ កីឡាកររបស់ក្រុមជម្រើសជាតិកូឡុំប៊ីនេះ នឹងចាប់ដៃគ្នាធើ្វការងារសាជាថ្មីជាមួយអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Carlo Ancelotti។
យ៉ាងណាក្ដី ការចចារកំពុងបន្ដរវាងក្លឹបទាំងពីរ ខណៈកុងត្រាដែល James កំពុងសល់នៅអេស្ប៉ាគឺចំនួន១២ ខែ ហើយបើរូបគេមកលេងនៅអង់គ្លេស Everton នឹងផ្ដល់សំណើររយៈពេល ៣ឆ្នាំដល់រូបគេផងដែរ៕
ប្រភព៖ Sky Sports