Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះមកមើលរថយន្ត Mazda BT-50 ជំនាន់ថ្មីទាំងអស់គ្នា

ថ្មីៗនេះមានព័ត៌មានបរទេសជាច្រើនបាននិយាយអំពី Mazda BT-50 ដោយគេទទួលបានរូបភាពរថយន្តបិទបាំងនៅពេលដែលក្រុមហ៊ុន Mazda ធ្វើការសាកល្បងរយន្តថ្មីមួយនេះ ហើយនៅទីបំផុតយើងបានឃើញនូវរូបរាងជាក់ស្ដែងរបស់ Mazda BT-50 ហើយ។

Mazda BT-50 ជំនាន់ថ្មីបានសហការណ៍ជាមួយ Isuzu ហើយក៏បានចែករំលែកបច្ចេកវិទ្យារវាងគ្នាផងដែរ។

ខ្ញុំអាននិយាយបានថាកាលពីមុនខ្ញុំមិនសូវស្រលាញ់រូបរាង និងការ Design របស់ Mazda BT-50 នេះទេ ខាងមុខគឺទទួលយកបាន តែខាងក្រោយសម្រាប់ខ្ញុំគឺអត់ស្អាតទេ។ 

តែពេលនេះអ្វីដែលខ្ញុំត្រូវការវាបានមកដល់ហើយ។​ ដោយសារការសហការណ៏គ្នានេះ ធ្វើអោយយើងទទួលបានការ Design ផ្នែកខាងក្រោយប្លែកពីសេរីមុនយើងមើលទៅដូចទៅនឹង Isuzu D-Max តែខ្ញុំថាវាស្អាតជាងមុន។ ខាងមុខរចនាថ្មីដែលធ្វើអោយ BT-50 ក្លាយខ្លួនទៅជាត្រកូល Mazda ជំនាន់ថ្មីយ៉ាងពិតប្រាកដ បើយើងមើលទៅស្រដៀងទៅនឹង Mazda CX-8 នឹង Mazda ម៉ូឌែលផ្សេងៗទៀតផងដែរ។

ម៉ាស៊ីនរបស់ BT-50 ពេលនេះក៏ថ្មីដែរ ដោយវាបានចែករំលែកបច្ចេកវិទ្យាពី Isuzu D-Max ហើយទទួលបាន

វាមើលទៅហាក់ដូចជា BT-50 ជំនាន់ថ្មីមានកម្លាំងសេះនឹងកម្លាំងបង្វិលជុំតិចជាងមុន ហើយតិចជាដៃគូប្រកួតរបស់ខ្លួនដូចជា Ford Ranger នឹង Hilux Revo ជាដើម តែ BT-50 ជំនាន់ថ្មីនេះវាស្រាលជាងមុន អិញ្ចឹងវានឹងខ្លាំងជាងហើយអាចមានសន្ទុះលឿនជាង។

ក្រៅពីនេះ BT-50 ជំនាន់ថ្មីក៏បានទទួលយករូបរាងការរចនាផ្នែកខាងក្នុងពី D-Max ផងដែរ។ ពេលនេះ Mazda BT-50 មានបច្ចេកវិទ្យាទំនើបជាច្រើន ហើយអ្វីដែលយើងទន្ទឹមរងចាំក៏បានមកដល់ ជាមួយនឹងកាភ្ជាប់ Android Auto នឹង Apple Car Play លក្ខណៈ Wireless។

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9396755