Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្វីជាតន្ត្រី EDM Cambodia?

សុំប្តូររសជាតិម្តងជូនអ្នកទាំងអស់គ្នា ធ្លាប់តែនិយាយពីទេសភាពស្រុកគេ និងស្រុកយើង លើកនេះនិយាយពីស្រុកយើងដដែល ប៉ុន្តែនោះគឺជាតន្ត្រី  EDM។ អ្វីជាតន្ត្រី EDM Cambodia?

EDM Cambodia គឺជាតន្ត្រីមួយបែបដែលជាលក្ខណៈបែបអឺរ៉ុបតែម្តង ដែលពាក្យពេញរបស់ EDM គឺ Electronic Dance Music ជាចង្វាក់ភ្លេងម្យ៉ាងដែលធ្វើអោយយើងមានកម្លាំងនិងចង់រាំកំសាន្តតាមភ្លេងដែលមាន DJ ក្នុងស្រុកនិងក្រៅស្រុកកំពុងដែលចាក់និង Remix ភ្លេង។ 

ព្រឹត្តិការណ៏ EDM Cambodia ប្រព្រឹត្តពីរដង គឺនៅថ្ងៃឆ្លងឆ្នាំ និងពាក់កណ្តាលឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះមិនមានឡើយព្រោះអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ គឺមានជម្ងឺកូវីដ១៩ ដូច្នេះខាងម្ចាស់កម្មវិធីមិនបានប្រារ្ធមឡើងឡើយ។ 

សម្រាប់តម្លៃសំបុត្រមាន ធម្មតានិង VIP សម្រាប់ធម្មតាគឺ 10$(ទិញមុនថ្ងៃ) សម្រាប់អ្នក Walk in គឺតម្លៃ 25$ អ្នកនិងទទួលបានស្រាមួយដបនិងចាំទទួលសំភារៈខ្លះទៀតក្នុងព្រឹត្តិការណ៏នោះ សម្រាប់ VIP គឺតម្លៃមិនប្រាកដ ដឹងតែមានកន្លែង VIP មួយនៅខាងលើនិងមានម្ហូបមួយចំនួន ស្រាមួយឈុត និងមានអ្វីផ្សេងទៀតខ្ញុំដូចមិនសូវចាំទេ។

ចឹង!បើសិនអ្នកទាំងអស់គ្នា ចង់សាកចង់ដឹងពីអារម្មណ៏មួយដែលប្លែកភ្នែក និងសប្បាយរីករាយជាមួយរាំ ព្រឹត្តិការណ៏ EDM Cambodia នេះហើយគឺជាអ្វីដែលអ្នកត្រូវការ​ ជាពិសេសអ្នកចូលចិត្តរាំជាដើម ដូចខ្ញុំជាដើមស្រឡាញ់ភ្លេងEDM និងចូលចិត្តរាំជាមួយមិត្តភក្តិ។ បើសិនអ្នកទាំងអស់គ្នាដូចនិងអ្វីដែលខ្ញុំបាននិយាយនោះ អ្នកទាំងអស់គ្នាបានទៅហើយប្រាកដជាចង់ទៅទៀត។ បើចូលចិត្តកុំភ្លេចចុច Like និងសរសេរជាមតិរបស់អ្នកនៅខាងក្រោម ហើយយើងនិងជួបគ្នានៅពេលក្រោយ

All rights reserved: Jinghab Vlogger

Photo by: EDM Cambodia

from: https://tnaot.com/km/m/detail/article/9627575