កាលពីយប់មិញ មានរឿងដ៏ភ្ញាក់ផ្អើលបានកើតឡើងគឺតារាឆ្នើម Lionel Messi ត្រូវបានគេប្រកាសថា ខ្លួនចង់ចាកចេញពីក្លឹបអ្នកមានបុណ្យ FC Barcelona ទោះបីមិនមានតម្លៃខ្លួនក៏ដោយ។
សេចក្ដីរាយការណ៍ចេញពីអេស្ប៉ាញ បានចុះផ្សាយថា Messi កាន់តែអស់ជំនឿទៅលើក្លឹបដែលគេប្រកបអាជីពតាំងពីកុមារភាព បន្ទាប់ពីការចាញ់យ៉ាងអាម៉ាស់ទៅលើ Bayern Munich ក្នុងពានរង្វាន់ Champions League ដោយលទ្ធផល ៨-២ កាលពីជាង២សប្ដាហ៍មុន។
ដោយឡែក សម្រាប់ថ្នាក់ដឹកនាំក្លឹប ក្រោយពីឮថា Messi ចង់ចាកចេញ ពេលនេះក្លឹបទាំងមូលបានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់មួយ ដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីបន្ដកិច្ចសន្យាជាមួយក្លឹប។
សូមបញ្ជាក់ថា Messi អាចធ្វើរឿងនេះបាន ដោយសារតែក្នុងលិខិតកុងត្រាកន្លងមក គឺបញ្ជាក់ច្បាស់ថាបើសាមីខ្លួនមិនចង់នៅបន្ដទេ នៅពេលចប់រដូវកាល គឺរូបគេអាចផ្ដាច់កុងត្រាភ្លាម និងចាកចេញទៅបាន៕
ប្រភព៖ Sportbibble