
ពីធីការិនីពូកែខាងវោហារសព្ទមិនចេះរីងស្ងួត ថន លក្ខិណា កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយពីបានហក់ចូលទ្រនំហង្សមាសអស់រយៈពេលជាច្រើនឆ្នាំ។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា កញ្ញាមានរូបសម្រស់ស្អាតប្លែក ដែលធ្វើឲ្យបុរសៗគ្រប់គ្នាលាន់មាត់សសើរដល់កញ្ញាមិនដាច់ពីមាត់។
ថ្មីៗនេះកញ្ញាបានបង្ហោះរូបថតរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្តាញសង្គម Instagram ផ្លូវការជាមួយនឹងឈុតប្រពៃណីបុរាណឲ្យសម្អាងការមួយ។
នៅក្នុងរូបភាពដែលកញ្ញាបានចែករំលែកនេះទៀតសោត មើលទៅមានភាពស្រស់ស្អាតខ្លាំងប្រៀបដូចជាស្រីសួគ៌ ជាមួយនឹងឈុតកូនក្រមុំហាក់បីដូចជាកំពុងរៀបការមែនទែន។
នៅក្នុងនោះផងដែរមានអ្នកគាំទ្រជាច្រើនរបស់កញ្ញាបានធ្វើការកោតសសើរគ្រប់ៗគ្នា ទៅលើរូបសម្រស់របស់កញ្ញាមិនដាច់ពីមាត់ឡើយ។
លើសពីនេះទៀត កញ្ញា ថនលក្ខិណា នៅមិនទាន់បើកបេះដូងសម្រាប់ទទួលបុរសណាម្នាក់នៅឡើយទេ គឺកញ្ញាចង់ទុកពេលដើម្បីបម្រើការងារសិល្បៈឲ្យបានកាន់តែប្រសើរជាងនេះ៕
អត្ថបទដោយ៖ ភារ៉ា