ការប្រកួតពានរង្វាន់ Champions League នឹងត្រលប់មកវិញនៅថៃ្ងទី៧សីហា បន្ទាប់ពីផ្អាកតាំងពីខែមិនាមកម្ល៉េះ ដោយសារការរាលត្បាតនៃវីរុស covid-19។
ការប្រកួតដែលនៅសល់ក្នុងវគ្គ១៦ក្រុមចុងក្រោយ អាចនឹងលេងនៅកីឡដ្ឋានរបស់ក្លឹបនីមួយៗដដែល ខណ:ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងត្រូវធើ្វឡើងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ នៅថៃ្ងទី១២ ខែសីហា។
អ្វីដែលផ្លាស់ប្ដូរខ្លាំងនោះ គឺគ្មានការប្រកួតជើងទី២នោះទេ សម្រាប់វគ្គ៨ក្រុម និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺលេងតែមួយប្រកួតទេ ខណ:វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធើ្វឡើងនៅថៃ្ងទី២៣ ខែសីហា៕
ប្រភព៖ UEFA