
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ យោងតាមប្រភពសារព័ត៌មានមួយបានឲ្យដឹងថា Nadech Kugimiya និង Bow Maylada ត្រៀមដើរតួជាគូស្នេហ៍លើកដំបូងនៅក្នុងរឿងភាគថ្មី។
តាមប្រភពសារព័ត៌មាននេះដដែរបានបន្ថែមទៀតថា រឿងភាគទូរទស្សន៍ដំបូងរបស់កញ្ញា Bow Maylada ដែលសម្តែងឲ្យទូរទស្សន៍ថៃប៉ុស្តិលេខ ៣ មានចំណងជើងថា“ Miti Thi Sarm”។
ចំពោះរឿងនេះផងដែរត្រូវបានគេរាយការណ៍ថានឹងត្រូវដឹកនាំសម្តែងដោយតារាជើងចាស់ P ‘Off Pongpat ដែលជាអ្នកផលិតរឿងនៅក្នុងផលិតកម្ម Act Art Generation។
រឿងភាគថ្មីនេះ ដំបូងឡើយត្រូវបានជ្រើសរើសតួសម្តែងស្រី គឺកញ្ញា Taew Natapohn។ លុះក្រោយមកអ្នករៀបចំបានធ្វើការផ្លាស់ប្តូរតួស្រី ដោយជ្រើសរើសកញ្ញា Bow Maylada វិញបន្ទាប់ពីកញ្ញាបានក្លាយជាតារាសម្តែងពេញសិទ្ធប្រចាំឲ្យទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ជាផ្លូវការ។
តោះចង់ដឹងថារឿងថ្មីដែលសម្តែងដោយលោក Nadech Kugimiya និង កញ្ញា Bow Maylada ល្អមើលកម្រិតណានោះ សូមធ្វើការតាមដានទាំងអស់គ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update