Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Samsung Galaxy M41 ត្រូវបានគេរាយការណ៍ថាបានលុបចោល ហើយត្រូវបានជំនួស M51

កន្លងមកមានពាក្យចចាមអារ៉ាមអំពីកាលបរិច្ឆេទចេញជាផ្លូវការនូវម៉ូឌែល Samsung Galaxy M41 តាំងពីខែសីហាឆ្នាំមុន ប៉ុន្តែទូរសព្ទមួយនេះនៅតែមិនទាន់បានចេញផ្សាយនៅឡើយទេ។ ទោះបីជាយើងបានឃើញព័ត៍មានមួយចំនួននិយាយពាក់ព័ន្ធពីម៉ូឌែលនេះក៏ដោយ ប៉ុន្តែយើងប្រាកដជាដឹងច្បាស់ថាក្រុមហ៊ុន Samsung នឹងប្រើប្រាស់បន្ទះអេឡិចត្រូនិចប្រភេទ OLED សម្រាប់ទូរសព្ទមួយប្រភេទនេះ។ 

ក្នុងពេលថ្មីនេះក៏មានពាក្យចចាមអារ៉ាមមួយទៀតបាននិយាយថា មូលហេតុដែលទូសព្ទមួយម៉ូឌែលនេះមិនចេញផ្សាយដោយសារតែត្រូវបានលុបចោលទាំងស្រុង ដោយបញ្ជាក់ថា ក្រុមហ៊ុន Samsung បានសម្រេចចិត្តមិនបញ្ចេញ M41 ដោយសារតែអ្នកផ្គត់ផ្គង់អេក្រង់ OLED របស់ក្រុមហ៊ុន China Star Optoelectronics Technology មិនអាចបំពេញតាមស្តង់ដាររបស់ក្រុមហ៊ុនបានទេ។ ជាលទ្ធផលឬយ៉ាងហោចណាស់ផ្នែកមួយនៃហេតុផលនេះក្រុមហ៊ុនយក្សកូរ៉េបានសម្រេចចិត្តមិនបោះបង់ចោលការងារនៅលើទូរសព្ទទេ។

ប៉ុន្តែជាលទ្ធផលក្រុមហ៊ុម Samsung នៅប្រទេសកូរ៉េមួយនេះមិនបោះបង់ចោលនូវការផលិតម៉ូឌែលនេះនោះទេ ប្រហែលជាមានការផ្លាស់ប្តូរថ្មីទៅជាម៉ូឌែលផ្សេងមួយទៀត ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9395913