Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៤០ភាគរយ នៃប្រជាជនខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើង

យោងតាមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបានលើកឡើងថា ប្រទេសកូរ៉េខាងជើងកំពុងទទួលរងនូវកង្វះស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភ រហូតទៅដល់៤០ភាគរយ នៃចំនួនប្រជាជនសរុប ។

គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើងធ្លាប់មានប្រវត្តិខ្វះខាតស្បៀងអាហារនាពេលកន្លងមក ហើយនៅពេលឥលូវនេះ ស្ថានភាពកាន់តែអាក្រក់ដោយសារតែការបិទច្រកព្រំដែនរយៈពេលជិត ៥ខែមកហើយជាមួយប្រទេសចិន និងវិធានការដាច់ខាតរបស់រដ្ឋាភិបាលកូរ៉េផ្ទាល់តែម្តង ។

យោងតាមអង្គការសហប្រជាជាតិតម្លៃថ្នាំពេទ្យកំពុងតែឡើងខ្ពស់ ហើយប្រជាជនមួយចំនួនខ្លះមានតែពោតសម្រាប់បរិភោគ ខណៈពេលដែលអ្នកផ្សេងទៀតកំពុងឃ្លាន ដោយកង្វះអាហារ ៕

ប្រែសម្រួដោយ៖ វិបុត្រ

ប្រភព៖ ntd.com

from: https://tnaot.com/km/m/detail/article/9395736