Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ច្បាស់ការហើយ Bow Maylada ចុះកិច្ចសន្យាជាផ្លូវការជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ ៣

យោងតាមប្រភពសារព័ត៌មានថៃ Daradaily បានឲ្យដឹងថាកញ្ញា Bow Maylada បានចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ជាផ្លូវការហើយ។

Bow Maylada ដែលជាអតីតតារាសម្តែងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៧ បានក្លាយជាតារាសម្តែងពេញសិទ្ធប្រចាំនៅក្នុងទូរទស្សន៍ថៃប៉ុស្តិលេខ៣។

លើសពីនេះទៀតកញ្ញានឹងត្រៀមសម្តែងជាតួឯកនៅរឿងភាគថ្មីរបស់ទូរទស្សន៍មួយនេះក្នុងពេលឆាប់ៗខាងមុខផងដែរ។ គួររំលឹកដែរថា Bow Maylada បានសម្រេចចិត្តចាកចេញពីប៉ុស្តិលេខ ៧ បន្ទាប់ពីកុងត្រារបស់ខ្លួន បានផុតកំណត់នៅចុងខែឧសភាឆ្នាំ ២០២០។

លើសពីនេះគេកត់សម្គាល់ឃើញថា ប្រជាប្រិយភាពរបស់កញ្ញាបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីបានសម្តែងនៅក្នុងរឿងភាគមួយ ដែលមានចំណងជើងថា “Hong Nuer Mungkorn”។

អ្វីដែលកាន់តែពិសេសនោះនៅក្នុងរឿងភាគទូរទស្សន៍មួយនេះ កញ្ញាបានជាប់ឈ្មោះជាតារាសម្តែងស្រីឆ្នើមសម្រាប់ការសម្ដែងជាតួឯក របស់កម្មវិធីទូរទស្សន៍ Asian Awards លើកទី ២៣៕

កែសម្រួលដោយ៖ ភារ៉ា​

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9395298