យើងបានដឹងហើយថា Jonh Terry គឺជាវីរះបុរសដ៏ឆ្នើម និងជាអតីតប្រធានក្រុមលេចធ្លោរបស់ក្លឹបតោខៀវ Chelsea។ ប្រធានក្រុមរូបនេះបានលេងអោយ Chelsea តាំងពីឈុតយុវជនក្នុងឆ្នាំ 1995 រហូតដល់ឆ្នាំ 2017 សរុប 22ឆ្នាំឯណោះ។
ទោះជាយ៉ាងណា ឪពុករបស់ខ្សែការពារកណ្តាលរូបនេះគឺជាអ្នកគាំទ្ររបស់ Manchester United នោះទេ ហើយកាលពីនៅតូច គាត់មិនចង់អោយ Terryចុះកុងត្រាជាមួយChelsea ទេ។ Terry ប្រាប់ថា៖ “កាលនោះ ក្រុមChelsea បានមកចុះកុងត្រាកីឡាករក្មេងៗលើតារាងបាល់ទាត់ក្នុងសាលា តែប៉ារបស់ខ្ញុំមិនព្រមដើរទៅទីលាននោះជាមួយខ្ញុំទេ គាត់ថាខ្ញុំមិនគួរចុះកុងត្រាជាមួយក្លឹបនេះទេ យើងគួរចុះកុងត្រាជាមួយក្លឹប Manchester Unitedវិញ។”
យ៉ាងណាមិញ ចុងក្រោយ Jonh Terryបានចុះកុងត្រាជាមួយតោខៀវ ហើយបានលេងអោយ Chelseaរហូតដល់ ៤៩២ ប្រកួត ហើយស៊ុតបញ្ចូលទីបាន ៤១គ្រាប់។