Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Bayern ចាប់អារម្មណ៏ខ្សែការពារស្តាំម្នាក់របស់Real Madrid

ក្លឹបកំពូលរបស់អាល្លឺម៉ង Bayern Munichដែលទើបលើកពាន Bundesliga កាលពីយប់មិញបានចូលចរចារជាមួយ Real Madrid យកខ្សែការពារស្តាំ Hakimi ហើយ។ 

ក្រុមទើបឈ្នះលីគលើកទី៨ជាប់គ្នានេះ ហាក់ដូចជាលែងមានគូប្រកួតក្នុងស្រុកទៅហើយក៏ព្រោះក្រុមក្នុងស្រុកដែលមានកីឡាករល្អៗភាគច្រើន គឺ Bayern តែងតែទិញយកតាមដែលអាចធ្វើទៅបាន។

យ៉ាងណាក៏ដោយការចង់បានរបស់ Bayern Munich ទៅលើកីឡាករ Hakimi ថែមទៀតនេះ គឺពួកគេ ចង់ឈ្នះ UCL ព្រោះជាគោលដៅធំរបស់ពួកគេរាល់ឆ្នាំ ដូច្នេះការដណ្តើមទិញកីឡាករល្អៗនៅជារឿងមួយដែលBayern ត្រូវធ្វើដោយសារពេលលេងក្នុងពាន UCLពួកគេមិនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះទេនៅ៦រដូវកាលចុងក្រោយ។ យ៉ាងណាមិញ ខាងភាគីអធិរាជស Real Madrid មិនទាន់មានការឆ្លើយតបនឹងBayern នៅឡើយនោះទេ។

from: https://tnaot.com/km/m/detail/article/9395217