Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក បញ្ជូនយន្តហោះស៊ើបការណ៍ទៅកាន់កូរ៉េខាងត្បូង ដើម្បីតាមដានកូរ៉េខាងជើង

យន្តហោះស៊ើបការណ៍​ EP-3E របស់កម្លាំងទាហានជើងទឹកអាមេរិក និង យន្តហោះ RC-12X របស់កម្លាំងទាហានអាមេរិក ឈរជើងនៅកូរ៉េខាងត្បូង ​ បានហោះហើរនៅលើអាកាសស៊ើបការណ៍អំពីសកម្មភាពរបស់​កូរ៉េខាងជើង។

សារព័ត៌មានយ៉ុងហាប់​របស់កូរ៉េខាងត្បូង នៅថ្ងៃទី​១៧ ខែមិថុនា ​បានផ្សាយថា អាមេរិកបានបញ្ជូនយន្តហោះស៊ើបការណ៍ មកតាមដានស្ថានភាពយោធា នៅកូរ៉េខាងជើង ចំពេល​ប្រទេសទាំងពីរកំពុងតែតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង នៅតំបន់ព្រំដែន។

សកម្មភាពនេះ បានកើតឡើង ក្នុងពេលកម្លាំងទាហានកូរ៉េខាងជើង ត្រូវបានបញ្ជូនមកកាន់ព្រំដែនជាថ្មី ក្រោយការដកចេញ អស់រយ:ពេលប៉ុន្មានខែរួចមក។ ប៉ុន្តែសកម្មភាពយោធារបស់អាមេរិក នាពេលនេះ​មិនខុសអ្វីពីការចាក់សាំងចូលក្នុងភ្លើងនោះឡើយ ហើយបញ្ហានេះនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងថែមទៀត។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា សកម្មភាពរបស់កូរ៉េខាងជើង នាពេលនេះ គឺជាការដាក់គំនាបទៅលើកូរ៉េខាងត្បូង និងអាមេរិក ដើម្បីយកប្រៀប នៅក្នុងកិច្ចពិភាក្សាជាថ្មី ក្រោយការបោះឆ្នោតអាមេរិក។ កន្លងមក កូរ៉េខាងជើង បានប្រកាសថា កិច្ចពិភាក្សាជាមួយអាមេរិក អាចនឹងបន្តទៀត ​​ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9394869