
ប្រិយមិត្តដែលជាអ្នកគាំទ្រក្រុមចម្រៀងកូរ៉េ K Pop ដែលមានឈ្មោះថា BlackPink ច្បាស់ណាស់ជាចង់ឃើញអ្វីដែលថ្មីៗរបស់អាយដលរបស់ខ្លួនមែនទែន។ ក្នុងនោះយើងក៏សង្កេតឃើញថា Jennie ទើបតែបានបង្ហោះរូបមួយសន្លឹកជាមួយអាវពណ៌ដ៏ស្រស់ស្អាតគួរអោយទាក់ទាញ។
អ្វីដែលគួរអោយកត់សម្គាល់ ឃើញថាអ្នកគាំទ្ររបស់នាងជាច្រើននាក់ក៏សម្រុកទៅទិញអាវនោះដាច់ស្តុកតែម្តងក្នុងរយៈពេល ៣០នាទី ដែលអាវចាក់ពណ៌ផ្កាឈូក ផ្កាចម្រុះពណ៌ ប្រ៊េន Flutty ដែលនាងបានពាក់នេះ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
រាល់ពេលដែល Jennie បង្ហាញរូបថ្មីជាមួយនឹងផលិតផលម៉ាក់អ្វីមួយ គ្រប់គ្នាតែងតែសង្កេតឃើញថាលក់ដាច់អស់គ្មានសល់សូម្បីតែមួយ៕ អត្ថបទដោយ៖ ឃុន យ៉ា