
ប្រិយមិត្តប្រាកដជាស្គាល់មកហើយ តារាសម្តែងស្រីរូបសម្រស់ស្រស់សោភា និងមានវង្សភ័ក្ត្រស្រស់ស្រទន់ពេញដោយមន្តសេ្នហ៍ និងមានរហ័ស្សនាមថា «រាជនីក្រមា» កញ្ញា មាន សូនីតា បានធ្វើអោយអ្នកគាំទ្ររបស់ខ្លួនមានការសង្ស័យមែនទែនទៅលើការបង្ហាញសារមួយបង្កប់នូវអត្ថន័យ ឈឺចាប់នៃការរង់ចាំមនុស្សពិសេសណាម្នាក់អមនឹងរូបភាពមួយសន្លឹករបស់នាងដែលពេញដោយក្តីទុក្ខសោកយ៉ាងកំសត់ថែមទៀតផង ។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត នាងបានបង្ហោះសារជាបន្តបន្ទាប់អំពីការបាត់បង់នរណាម្នាក់ ជាក់ស្តែងនៅថ្ងៃទី២៥ សីហា នាងបានបង្ហោះមួយឃ្លាថា «មុនពេលស្គាល់អ្នក មានអារម្មណ៍ថា ឯកា តែវាមិនឯកាដូចពេលនេះឡើយ!។ #មិនចង់បាត់បង់តែមិនអាចឃាត់បាន គ្មានអ្វីនិយាយក្រៅតែពីពាក្យថា អរគុណ ! ចំពោះរឿងគ្រប់យ៉ាងដែលបានកើតឡើង…. » ។
ចំណែករាត្រីថ្ងៃទី២៤ សីហានេះ ស្រីស្អាតដែលថ្មីៗនេះត្រូវបានយករូបថតកាត់.តបែបអាសអាភាសនោះបានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក មានខ្លឹមសារយ៉ាងកំសត់ដូច្នេះថា «គេគ្រាន់តែជាមនុស្សដែលយើងធ្លាប់ជួប ធ្លាប់ស្គាល់ ធ្លាប់ស្រលាញ់ តែគេមិនមែនជាមនុស្សដែលយើងត្រូវរង់ចាំទេ ព្រោះគេមិនអាចក្លាយជាមនុស្សដែលយើងត្រូវមានគេនៅក្បែរពេញមួយជីវិតនោះឡើយ… ការរង់ចាំគេ ពេលខ្លះ វានឹងរឹតតែធ្វើឱ្យយើងកាន់តែអស់សង្ឃឹម» ។
ដោយនៅក្នុងនោះ ស្រីស្អាតរាងខ្ពស់រូបនេះមិនបានបង្ហើបប្រាប់មហាជនអ្នកគាំទ្រអោយបានដឹងថា ខ្លួនកំពុងតែរង់ចាំនរណាម្នាក់នោះឡើយ គ្រាន់តែមានអ្នកគាំទ្រជាច្រើនបានចូលទៅខបមិនថា« idol កំពុងតែសេដ និងហេតុអ្វីទឹកមុខអង្គុយកំសត់ម្ល៉េស ហើយមួយចំនួនទៀតថា ប្រហែលជានៅក្នុងសាច់រឿងដែលរូបនាងកំពុងតែថតជាដើម»។
គួរបញ្ជាក់ផងដែរថា ការបង្ហោះអត្ថន័យយ៉ាងចាក់បែបនេះ មហាជនអ្នកគាំទ្រក៏មិនបានដឹងថា សំដៅន័យបែបណាអោយប្រាកដនោះទេ ពីព្រោះតែតារាស្រីរូបនេះតែងតែបង្ហោះរូបជាមួយនឹងការបង្កប់សារយ៉ាងមានអត្ថន័យជាច្រើនទាក់ទងទៅនឹងយុវវ័យនាពេលបច្ចុប្បន្ននេះ ៕ ផ្តល់សិទ្ធិដោយ៖ ត្នោត