ស្ត្រីជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៤នាក់ត្រូវបានក្រុមអ្នករត់ម៉ូតូឌុបឃាត់ខ្លួនបាន បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ដោយសារស្រ្តីជនសង្ស័យម្នាក់នោះបានធ្វើសកម្មភាពប្រើល្បិច ដោយយកគ្រឿងអលង្ការកាឡៃដូរយកគ្រឿងអលង្ការមាស និងប្លាទីនពីកម្មការិនីរោងចក្រចំនួន២នាក់បានសម្រេចជាបន្តបន្តបន្ទាប់ចំនួន២លើក ចំណែកបក្សពួក៣នាក់ទៀតបានគេចខ្លួនបាត់។
ដោយហេតុការណ៍លើកទី១បានកើតឡើងរួចមកហើយកាលពីវេលាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់ពីធ្វើសកម្មភាពទៅលើនាងកម្មការិនីម្នាក់បានសម្រេច ក្រុមជនសង្ស័យបានគេចខ្លួនរួចដោយសុវត្ថិភាព។
លុះដល់លើកទី២-ដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ក្រុមជនសង្ស័យ១ក្រុមខាងលើនេះបានទៅធ្វើសកម្មភាពលើនាងកម្មការិនីម្នាក់ទៀតនៅក្នុងភូមិដដែលបានសម្រេចទៀតក៏ត្រូវចាប់ខ្លួនបានម្នាក់និងរត់រួច៣នាក់បែបនេះតែម្ដង ។
ស្រ្តីរងគ្រោះឈ្មោះ ឌឿន លេខ អាយុ២១ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិទួលស្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបាត់បង់ខ្សែក និងចិញ្ចៀនប្លាទីន ព្រមទាំងលុយមួយចំនួនសរុបជាង៥០០ដុល្លារ៕ ដោយ៖ត្នោត