
រាជធានីភ្នំពេញ ៖ ល្ខោនចាប់ផ្តើមផ្ទុះទៀតហើយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមួយរយៈនេះតាំងពីអ្នកលក់ឡេនាំគ្នាលេចធ្លោរឿងផ្សេងៗ។ យ៉ាងណាមិញ មើលទៅលើ បណ្តាញសង្គមហ្វេសប៊ុករបស់ សុគន្ឋ ថេរ៉ាយុ បានបង្ហោះសារចាក់ដោតក្នុងន័យតបទៅលើបុគ្គលម្នាក់ដែលគេគិតថា អាចជាខេម។
ខេម បានបង្ហោះសារយ៉ាងចាក់ដោតហែករឿងមួយចំនួន ដែលបានកើតឡើងចំពោះលោកដែលនៅផលិតកម្មចាស់ ក្នុងអារម្មណ៍តឹងតែង។ តបបែបនេះ ដោយសារមានការចេញលិខិតមួយឱ្យ ខេម ចូលមកបំភ្លឺ ជុំវិញរឿងរ៉ាងដែលលើកយកភាពកុងត្រា នៅផលិតកម្មចាស់។
នៅលើបណ្តាញសង្គម អ្នកខ្លះថា មានល្ខោនមើលប្លែកៗទៀតហើយ អ្នកលក់អនឡាញ អែបសិនទុកអោយគេ តាមដានជ្រុងតារាដូរទ្រនំម្តង។ យ៉ាងណានៅលើសំណេររបស់ សុគន្ឋ ថេរ៉ាយុ បានសរសេរថា «ខ្ញុំអត់ចង់និយាយអីច្រើនទេ តែដើររកអ្នកមានគុណ ចំពោះក្បាលអ្នកឯងទៅ បើបានចឹងខ្លួនក្រពើក្បាលពស់ហើយនៅមិនដឹងខ្លួនទៀត។ បកក្បាលមកចឹកគេទៀត។
ខ្ញុំនៅកន្លែងនេះរាប់ឆ្នាំហើយ អ្នកណាចេញ អ្នកណាចូលដែលមានគេធ្វើចរិក ដូចលោកឯងទេ។ មានតែគេចេញហើយគេនៅគោរពគាត់ តែអ្នកឯងវិញមិនត្រឹមតែវ័ធកន្ទុយទេ បកក្បាលមកចឹកគេទៀត បើកើតជាតិនេះជាមនុស្សហើយ សូមរស់អោយសមពាក្យថា ( ជាមនុស្សផង)»៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព