Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមិនមានអ្នកឆ្លងមេរោគកូវីដ-១៩ក្នុងស្រុកចំនួន ២៣ថ្ងៃ​​ និងគ្មានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃពុធរដ្ឋាភិបាលថៃបានរាយការណ៍ថា មិនមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ-១៩ទេ ហើយប្រទេសនេះ​មិនមានអ្នកក្នុងស្រុកឆ្លងមេរោគ​អស់រយៈពេល ២៣ថ្ងៃមកហើយ។

រូបតំណាង

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា ថៃមិនមានអ្នកឆ្លងថ្មីក្នុងចំណោមប្រជាជនក្នុង​ស្រុក ឬអ្នកដែល​ត្រឡប់មកពីបរទេសនោះទេ។ ​ថៃនៅសល់រយៈពេល ៥ថ្ងៃទៀតដើម្បីបង្គ្រប់ចំនួន២៨ថ្ងៃដែលមិនមានអ្នកឆ្លងជំងឺក្នុងស្រុក។ លោកវេជ្ជបណ្ឌិត Taweesilp បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបន្តពាក់ម៉ាស់ លាងដៃ​ និងគោរពគោលការណ៍រក្សាគម្លាតជាបន្តទៀតដើម្បី​មានកំណត់ត្រាល្អសម្រាប់ប្រទេសថៃនិងពិភពលោក។ ​អ្នកឆ្លងសរុបនៅក្នុងប្រទេសថៃនៅរក្សាចំនួន ៣១៣៥នាក់ដដែល និងមានអ្នកជាសះស្បើយពីជំងឺចំនួន ២៩៩៦នាក់ហើយ។ មានអ្នកជំងឺ ៨១នាក់ កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ រីឯចំនួនអ្នកស្លាប់ក៏​នៅរក្សាចំនួន ៥៨នាក់ដដែល។

រូបតំណាង

ទោះបីជាមិនមានអ្នកឆ្លងថ្មីក៏ដោយអ្នកនាំពាក្យរូបនេះបាន​ក្រើនរំឮកថា រដ្ឋាភិបាលនៅតែត្រូវការកិច្ចសហប្រតិបត្តិការសាធារណៈក្នុងការ​ត្រួតពិនិត្យចេញនិងចូលដោយប្រើកម្មវិធីThaichana ដែលនឹងជួយតាមដាន​ជំងឺបានយ៉ាងឆាប់រហ័សប្រសិនបើមានការឆ្លង​។ អ្នកឆ្លងជំងឺនៅទូទាំងពិភពលោកមានចំនួន​សរុប ៨.២៦លាននាក់ ​និងមានអ្នកស្លាប់ចំនួន ៤៤៥៩៨៦នាក់​។ តាមរបាយការណ៍បានឱ្យដឹងថា​ប្រហែលជា ៥២% នៃអ្នកឆ្លងសរុបបានជាសះស្បើយឡើងវិញ។​

រូបតំណាង

សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ២.២១លាននាក់និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១១៩១៣២នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ក្នុងពិភពលោកដោយមានអ្នកឆ្លងសរុបតិចជាងសហរដ្ឋអាមេរិក ប៉ុន្តែប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី១ ដោយមានអ្នកឆ្លងថ្មីច្រើនជាងសហរដ្ឋអាមេរិក។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9394364