Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េ ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរកូរ៉េ នឹងចុះចេញពីតំណែង

ព័ត៌មាននេះ កើតឡើងចំពេលមានការកើនឡើងតានតឹងជាថ្មីនៅឧបទ្វីបនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបំផ្លាញការិយាល័យទំនាក់ទំនងរួមគ្នាជាមួយខាងត្បូងនៅជិតទីក្រុង Kaesong ព្រំដែនខាងជើង ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងលោក គីម យ៉ុនជុល (Kim Yeon-chul ) បានស្នើសុំលាលែងពីតំណែងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយបញ្ជាក់ថា គាត់ទទួលខុសត្រូវចំពោះការធ្លាក់ចុះខ្សោយរវាងក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ។

កន្លងមក អាជ្ញាធរកូរ៉េខាងជើងបានបំផ្លាញការិយាល័យ ដែលបានបម្រើការជាទីតាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានចោទប្រកាន់ទីក្រុងសេអ៊ូលថា បានអនុញ្ញាតឱ្យអ្នករត់ចោលជួរកូរ៉េខាងជើងផ្សព្វផ្សាយខិត្តប័ណ្ណឃោសនានៅតាមព្រំដែន។

ជំហាននេះ បានកើតឡើងបន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺលោកស្រី​ គីម យូជុង ( Kim Yo-jong) ដែលទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បន្ទាបពីហៅការិយាល័យទំនាក់ទំនងនេះថា “ឥតប្រយោជន៍”នោះ លោកស្រីក៏បានបញ្ជាក់ទៀតថា “ពេលវេលាផ្តាច់ទំនាក់ទំនងជាមួយអាជ្ញាធរកូរ៉េខាងត្បូង​ស្ថិតនៅ​​លើចំណុចកំពូល” ។

ក្រុងព្យុងយ៉ាងក៏បានប្រកាសផងដែរថា កម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងចាប់ផ្តើម ធ្វើសមយុទ្ធយោធាជាទៀងទាត់ គ្រប់ទម្រង់ នៅជិតតំបន់គ្មានយោធា (DMZ) ហើយ នឹងបង្វែរខ្សែជួរមុខឲ្យទៅជាបន្ទាយមួយ និងបង្កើនការប្រុងប្រយ័ត្នខាងយោធាបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងត្បូង ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9394362