បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាក្រឡាប់ផ្ងារជើងរួចខ្ទាតទៅប៉ះនឹងរថយន្តបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាក្រឡាប់ផ្ងារជើង រួចខ្ទាតទៅប៉ះនឹងរថយន្តដែលកំពុងឈប់បណ្ដាលឱ្យរងរបួសមនុស្សម្នាក់ធ្ងន់ត្រួវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះកើតឡើងនៅម៉ោង ៤ទៀបភ្លឺថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញឡំប្រឺតារងគ្រោះកំពុងឈប់នៅភ្លើងស្តុប រីឯរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BB-9430 កំពុងតែឈប់ចាក់សាំងស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកហុងដានិកពាក់ស្លាកលេខភ្នំពេញ 1Y-4029 យ៉ាងលឿនជ្រុលទៅបុកកង់ឡំប្រឺតាធ្វើឱ្យក្រឡាប់ផ្ងារជើង ហើយខ្ទាតទៅប៉ះនឹងរថយន្តព្រូសមួយគ្រឿងទៀត រងការខូចខាត ចំណេកម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកដល់ រួចឲ្យភាគីទាំងអស់សម្របសម្រួលគ្នាចុងក្រោយ ហើយម្ចាស់ម៉ូតូម៉ាកនិកព្រមចេញសំណងជួសជុលការខូចខាតទៅលើរថយន្ត និងឡំប្រឺតា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ត្នោត