ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិខ្មែរចំនួន ១៤នាក់បន្ទាប់ពីពួកគេបានឆ្លងដែនចូលស្រុក Watthana Nakhon ខេត្ត Sa Kaeo ប្រទេសថៃកាលពីថ្ងៃអង្គារ។
លោកវរសេនីយ៍ទោ Arthit Yakaew ស្នងការនគរបាលអន្តោប្រវេសន៍ខេត្ត Sa Kaeo បានមានប្រសាសន៍ថា ពួកគេបានលាក់ខ្លួននៅក្នុងឡានដឹកទំនិញមួយហើយត្រូវគេចាប់បាននៅលើផ្លូវមានទិសដៅពីស្រុក Watthana Nakhon ទៅ Ta Phraya ។ ជនជាតិខ្មែរទាំងអស់មានចំនួន ១៤នាក់ ដែលក្នុងនោះមានប្រុសចំនួន ១៣នាក់ និងស្រីម្នាក់ បានឆ្លងព្រំដែនតាមរយៈផ្លូវលំមួយដោយមានមេខ្យល់ជាជនជាតិថៃឈ្មោះ Saranyu Suangtho អាយុ ៣៣ឆ្នាំណែនាំឱ្យឡើងជិះឡានដឹកទំនិញមួយ។ លោក Saranyu Suangtho ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទផ្តល់ជំនួយនិងទីជម្រកដល់ជនចំណាកស្រុកខុសច្បាប់។
រូបតំណាង
ជនជាតិខ្មែរទាំង ១៤នាក់ ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់។ លោកប៉ូលិស Arthit បានបន្ថែមថា ពួកគេត្រូវបានសន្យាថានឹងផ្តល់ការងារនៅទីក្រុងបាងកកដោយមេខ្យល់ជនជាតិខ្មែរម្នាក់។ បច្ចុប្បន្នប៉ូលិសស្រុក Watthana Nakhon កំពុងចាត់ការពួកគេទៅតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រថៃ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post