Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាហានមកពីប្រទេសចំនួន១២ ចូលរួមក្បួនព្យុហយាត្រា ទិវាជ័យជម្នះនៅរុស្ស៊ី

ពិធីដង្ហែក្បួនព្យុហយាត្រា ទិវាជ័យជម្នះ​៧៥ឆ្នាំ នៅទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ​ នាថ្ងៃទី​២៤ ខែមិថុនានេះ មានទាហានមកពីប្រទេសចំនួន១២ នឹងចូលរួម​ក្នុងពិធីដង្ហែក្បួននោះ។

អគ្គមេបញ្ជាការកងទ័ពជើងគោក​រុស្ស៊ី លោក Oleg Salyukov បានលើកឡើងថា​ មានកម្លាំងទាហានមកពី​ប្រទេសចំនួន១២ នឹងចូលរួម​​ ហើយប្រទេសទាំងនោះ ភាគច្រើនជាសម្ពន្ធមិត្ត និងជាអតីតរដ្ឋ​របស់សម័យសហភាពសូវៀត រួមមាន ចិន ម៉ុងហ្គោលី Azerbaijan, Armenia, Belarus, Kazakhstan, Kyrgyzstan, Moldova,​​ Serbia, Tajikistan, Turkmenistan និង Uzbekistan។

ពិធីដង្ហែក្បួននេះនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី​២៤ ខែមិថុនា ​ ដោយមានទាហាន រហូតដល់ទៅ​១៣ ពាន់នាក់ចូលរួម។ ជាមួយគ្នានេះ នៅក្នុងពិធីនោះ ក៏បង្ហាញគ្រឿងសព្វាវុធ សម្ភារសឹក ២៣៤ប្រភេទ ​រួមមាន រថក្រោះ រថពាសដែក មីស៊ីល…ជាដើម។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំង​៧៥គ្រឿងគ្រប់ប្រភេទ ហោះហើរនៅលើអាកាស​ផងដែរ។

ជាមួយគ្នានេះដែរ កម្លាំងទាហានជើងទឹក ក៏បានបញ្ជូននាវា២០គ្រឿង ក្នុងនោះមាននាវាមុជទឹក នាវាចម្បាំង ចូលរួមដង្ហែក្បួនព្យុហយាត្រា បន្ថែមទៀត ។ រដ្ឋាភិបាលទីក្រុងមូស្គូ បានស្នើដល់ពលរដ្ឋ ឲ្យតាមដានពិធីព្យុហយាត្រា តាមកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ នៅតាមផ្ទះ ចៀសវាងការឆ្លងកូវីដ១៩​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9394046