
ក្រុមចម្រៀងស្រីវ័យក្មេងរបស់កូរ៉េដ៏ល្បី GFriend ដែលបាត់មុខពីអ្នកគាំទ្រមួយរយៈកន្លងមកនេះ កាលពីពេលថ្មីៗនេះ ក្រុម GFriend បានធ្វើការប្រកាសនៅលើបណ្តាញសង្គម Weverse ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថានឹងវិលត្រឡប់មកវិញនៅរដូវក្តៅខាងមុខនេះ។
រូបតំណាង
ជាមួយនឹងការប្រកាសត្រលប់មកវិញ ក្រុមចម្រៀងស្រីនេះ ក៏ពុំបានធ្វើឱ្យអ្នកគាំទ្រខកបំណងផងដែរ ដោយពួកគេបាននាំមកជាមួយនូវអាល់ប៊ុមចម្រៀងថ្មីដែលមានឈ្មោះថា “Song of Sirens” ដែលនឹងចេញនាថ្ងៃទី១៣ ខែកក្កដា។ អាល់ប៊ុមថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមនេះ ចេញនូវអាល់ប៊ុមខ្នាតតូចលើកទី ៩ របស់ពួកគេ (9th Mini Album : Labyrinth) បានចំនួន ០៥ខែ។
រូបតំណាង
លើសពីនេះទៅទៀត សេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ថ្មីៗនេះក្រុមចម្រៀង GFriend ទើបតែបានបញ្ចប់ការថតនូវវីដេអូចម្រៀងថ្មីសម្រាប់ការវិលត្រឡប់របស់ពួកគេ ដែលនេះ នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយការផ្លាស់ប្តូរប្លែកៗរបស់ក្រុមនេះ។
រូបតំណាង
អ្នកគាំទ្រ អាចធ្វើការរង់ចាំទស្សនានូវអ្វីដែលប្លែក និងថ្មីៗទាំងស្រុងរបស់ ក្រុមGFriend តាមរយៈអាល់ប៊ុមថ្មី ដែលនឹងចេញនាពេលខាងមុខនេះ។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ Allkpop