Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហួសចិត្ត ប្រពន្ធរួមគំនិតជាមួយចុងភៅដាក់ថ្នាំប្តីរបស់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យជាចុងភៅម្នាក់ ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ពីបទហិង្សាដោយចេតនា (ដាក់ថ្នាំងងុយដេកនិងថ្នាំរាក ក្នុងទឹកនិងចំណីអាហារឲ្យជនរងគ្រោះ) រហូតមានជំងឺ ខណៈដែលប្រពន្ធជនរងគ្រោះ ក៏ជាអ្នករួមគំនិតដាក់ថ្នាំប្តី និងកំពុងរត់គេចខ្លួន។ 

ហេតុការណ៍នេះបានកើតឡើងកាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ចំណុចផ្ទះលេខ៩១១សេ ផ្លូវលេខ៧៥បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស្រេង ចាន់ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកប្រពន្ធជនរងគ្រោះដែលគេចខ្លួនមានឈ្មោះ តាំង លីណា ហៅលីតា អាយុ២៥ឆ្នាំ ។ រីឯជនរងគ្រោះមានឈ្មោះ ហ្វូង លីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុនCR18G ស្នាក់នៅជាមួយគ្នា។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលមកបម្រើការងារជាចុងភៅនៅផ្ទះរបស់ជនរងគ្រោះ ។ លុះមកដល់ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះមានអាការៈឈឺក្រពះ និងរាកខុសពីធម្មតា ក៏ទៅពិនិត្យនៅពេទ្យឃើញថា មានជំងឺឈឺក្រពះបណ្តាលមកពីប្រើថ្នាំងងុយដេកច្រើនពេក ទើបជនរងគ្រោះសង្ស័យប្រពន្ធ និងចុងភៅលួចដាក់ថ្នាំក្នុងចំណីអាហារ ព្រោះជនរងគ្រោះមិនដែលប្រើថ្នាំងងុយដេកនោះទេ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះក៏ហៅជនសង្ស័យជាចុងភៅមកសួរនាំ ទើបជនសង្ស័យនោះសារភាពថា ខ្លួននិងប្រពន្ធជនរងគ្រោះពិតជាដាក់ថ្នាំក្នុងចំណីអាហារឲ្យជនរងគ្រោះបរិភោគពិតមែន ទើបជនរងគ្រោះនាំជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់តែម្តង ។ ចំណែកជនសង្ស័យជាប្រពន្ធរត់គេចខ្លួនបាត់៕ដោយ÷ សួង សាម

from: https://tnaot.com/km/m/detail/article/9625575