បុរសម្នាក់បានស្លាប់នៅពេលរថយន្តរបស់គាត់បុកជាមួយរថភ្លើងនៅលើផ្លូវដែកឆ្លងកាត់ស្រុក Tha Muang កាលពីរសៀលថ្ងៃអង្គារ។
លោកប៉ូលិស Chumpol Luang-iam បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៣ និង ១៥នាទីរសៀលនៅឯផ្លូវបំបែកជិតផ្លូវ Pattanakan ក្នុងស្រុក Tha Muang ។ លោក Narong Bokerd អាយុ ៥៩ឆ្នាំ បានបើកឡានម៉ាក Honda Jazz ឆ្លងកាត់ផ្លូវ ហើយត្រូវរថភ្លើងបុកដែលមានស្លាកលេខ ២៥៨ ក្នុងទិសដៅពី Nam Tok ទៅ Thon Buri បុកចំកណ្តាលតួរថយន្ត និងអ្នកដំណើរចំនួន ៦នាក់ក្នុងឡានផ្សេងទៀត។ រថភ្លើងបានរុញរថយន្តតាមបណ្តោយផ្លូវប្រហែល ៥០ម៉ែត្រមុនពេលឈប់។ លោក Narong Bokerd មានរបួសធ្ងន់រហូតដល់ស្លាប់នៅក្នុងឡាន។
រូបតំណាង
ក្រុមអ្នកជួយសង្គ្រោះបានប្រើឧបករណ៍ដើម្បីគាស់យកសាកសពជនរងគ្រោះចេញពីឡាន។ អ្នកស្រុកនៅទីនោះបាននិយាយថាជនរងគ្រោះជាជាងកាត់ដេរដែលតែងតែបើកឡានឆ្លងកាត់ទៅផ្ទះសាច់ញាតិនៅក្បែរផ្លូវដែកនេះ។ ក្បាលរថភ្លើងរងការខូចខាតបន្តិចបន្តួច។ រថភ្លើងត្រូវជាប់គាំងអស់ពេលជាច្រើនម៉ោងដើម្បីរង់ចាំអ្នកសង្គ្រោះយកសាកសពចេញពីរថយន្ត និងការសម្អាតផ្លូវដែករួចរាល់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post