Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌាត្រៀមកងទ័ព​ដើម្បីឆ្លើយតបនឹងចិន ក្នុងករណីការចរចាវិវាទព្រំដែននៅតែគ្មានលទ្ធផល

(ញូដេលី)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិឥណ្ឌា លោក Bipin Rawat បានប្រកាសឲ្យដឹងថាកងទ័ពឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសកម្មភាពយោធាដើម្បីឆ្លើយតប​ភ្លាមៗ ទៅនឹងការឈ្លានពានជាថ្មីណាមួយពីភាគីកងទ័ពចិននៅតាមតំបន់ជម្លោះព្រំដែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Time of India នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

សារព័ត៌មានឥណ្ឌាបានដកស្រង់សម្ដីរបស់នាយឧត្តមសេនីយ Bipin Rawat ដែលលោកបានលើកឡើងថា៖ កងទ័ពឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច ក្នុងជម្រើសយោធាដើម្បីដោះស្រាយជាមួយចិន នៅតាមតំបន់ព្រំដែន ក្នុងករណីដែលកិច្ចចរចារវាងការទូតនៃភាគីទាំងពីរ មិនមានលទ្ធផលល្អប្រសើរ ជុំវិញតំបន់ជម្លោះព្រំដែនទេនោះ។ ទោះជាយ៉ាងណា​ រដ្ឋាភិបាលឥណ្ឌា ក៏មានគំរោងនឹងបើកកិច្ចចារចាកម្រិតយោធាបន្ថែមទៀតផងដែរ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយចិនតែមិនទាន់មានការបញ្ជាក់ថាកិច្ចចរចានេះ នឹងត្រូវធ្វើឡើងនៅពេលណានោះទេ។

គួររំលឹកថា កងទ័ពឥណ្ឌា និងកងទ័ពចិន បានផ្ទុះការវាយប្រហារគ្នានៅតាមតំបន់ជម្លោះព្រំដែនកាលពីខែឧសភាកន្លងមក នឹងបណ្ដោលឱ្យកងទ័ពឥណ្ឌាប្រមាណ២០នាក់បាត់បង់ជីវិត ខណៈចិនក៏បានទទួលស្គាល់ថាកងទ័ពរបស់ខ្លួន ក៏មានអ្នកស្លាប់និងរបួសផងដែរ៕

from: https://tnaot.com/km/m/detail/article/9625413