
សមាជិកក្រុម Top Secret គឺលោក Yohan បានទទួលមរណភាពហើយនៅថ្ងៃទី១៦ ខែមិថុនា នេះបើយោងតាមរបាយការណ៍ផ្តាច់មុខដោយសារព័ត៌មាន SPOTV News នៅថ្ងៃទី១៧ ខែមិថុនានេះ។ មូលហេតុនៃការស្លាប់មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ដោយសារតាមការស្នើសុំរបស់ក្រុមគ្រួសារ ។
Yohan មានអាយុ ២៨ឆ្នាំ ហើយព័ត៌មាននេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើន នៅពេលដែលគាត់បានបង្ហាញសកម្មនៅលើបណ្តាញសង្គមរហូតដល់ពេលថ្មីៗនេះ និងបានប្រារព្ធពិធីខួបកំណើតរបស់គាត់ផងដែរ ។
Yohan បានកើតនៅឆ្នាំ១៩៩២ ហើយបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៧ ក្នុងនាមជាសមាជិកម្នាក់ របស់ក្រុម Top Secret ។
សូមចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារ និងមិត្តរួមការងាររបស់ Yohan ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop