គិតត្រឹមពាក់កណ្តាលខែសីហា មកដល់ពេលនេះ កម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ គឺមានតែអ្នកព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ នេះបើតាមសេចក្តីជូនដំណឹងប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលកម្ពុជា។
យោងតាមតាមហ្វេសបុក របស់ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកជាសះស្បើយសរុបចំនួន ២៦៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ២៧៣នាក់។ បើតាមក្រសួងសុខាភិបាល បច្ចុប្បន្នមានអ្នកជំងឺកូវីដតែ ១០នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា កន្លងទៅនាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល តែងតែអំពាវនាវឲ្យពលរដ្ឋបន្តរក្សាគម្លាត គ្នាទៅវិញទៅមកបន្តទៀត មិនត្រូវមើលស្រាលជំងឺកូវីដ-១៩ ឡើយ ជាក់ស្តែងដូចជាពន្យារ ការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ ការឈររងចាំ ឫក៏អង្គុយនៅពេលមានមនុស្សច្រើន ធ្វើយ៉ាងណារក្សាគម្លាត អ្វីដែលចាំបាច់បំផុតត្រូវតែពាក់ម៉ាសនៅពេលចាំបាច់ និងត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលជាដើម៕ ដោយ៖ នាង ស្រស់