យើងបានដឹងហើយអំពីព័ត៌មានចរចារផ្សេងៗទាក់ទងនឹងការចាកចេញរបស់Jadon Sancho និង Achraf Hakimi ក្នុងប៉ុន្មានខែចុងក្រោយនេះ។ ដោយសារតែភាពលេចធ្លោរបស់កីឡាករទាំងពីរនេះ ធ្វើអោយពាក្យចចាមរ៉ាមផ្សារភ្ជាប់នឹងក្លឹបធំៗកើតមានឡើង។
ថ្មីៗនេះ គ្រូបង្វឹកក្លឹប Borrusia Dortmund លោក Lucien Favre បានបញ្ជាក់ប្រាប់ថា កីឡាករទាំងពីរនេះអាចនឹងចាកចេញពិតមែន។ លោកនិយាយថា៖ “ខ្ញុំរំពឹងពួកគេនឹងនៅបន្ត តែការពិតនៅតែជាការពិត ពួកគេអាចនឹងចាកចេញនារដូវក្តៅខាងមុខនេះ។ យើងមិនដឹងពីអនាគតមែន តែយើងអាចត្រៀមខ្លួនជាមុនបាន។”
លោកក៏បានបញ្ចប់ដែរថា ក្លឹបកំពុងតែត្រៀមខ្លួនរៀបចំទម្រង់ថ្មី និងសំឡឹងមើលកីឡាករថ្មី ដូចនេះក្លឹបនឹងមិនមានបញ្ហាបើសិនពួកគេទាំងពីរចាកចេញមែន។