គ្រូបង្វឹកសញ្ជាតិបារាំង និងជាអតីតកីឡាកររបស់ Real Madrid បានបង្ហាញការខឹងសម្បារខ្លាំងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បើទោះជាក្លឹបខ្លួនបានយកឈ្នះ Eibar ក្នុងលទ្ធផល 3-1យ៉ាងណាក៏ដោយ។
នៅតង់ទី១ Real Madrid នាំមុន 3-0 រួចបាត់ទៅហើយ ពេលចូលដល់តង់ទី២វិញ Real Madrid ហាក់ថមថយថាមពល កីឡាករហាក់ខ្ជិលខ្លាំង និងមិនបានរកគ្រាប់បាល់បានទៀតទេ។ មូលហេតុនេះហើយ ទើប Zidane បង្ហាញការអន់ចិត្ត និងលើកឡើងថា៖ “បើសិនជាអ្នកចង់ឈ្នះលីគ អ្នកមិនអាចអោយវាកើតឡើងជាលើកទី២ទេ។ ការខ្ជិលច្រអូសទាំងនេះធ្វើអោយអ្នកបាត់បង់ពាន។”
គួររម្លឹកផងដែរថា Real Madrid កំពុងតាមពីក្រោយ Barcelona ដែលស្ថិតនៅកំពូលតារាង និងចាញ់ក្លឹប Barcelonaត្រឹម 5ពិន្ទុប៉ុណ្ណោះ!!