Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តមួយចំនួន ខ្សត់មនុស្សទៅលេងកម្សាន្ត ក្នុងឱកាសឈប់សង នៃពិធីបុណ្យចូលឆ្នាំខ្មែរ៥ថ្ងៃ

ខេត្តស្ទឹងត្រែង និងខេត្តស្វាយរៀង ដែលជាតំបន់ មិនសូវមានមនុស្សទៅលេងច្រើនកុះករ ដោយ​សារតែខេត្តទាំងពីរនេះ មានតំបន់ទេសចរណ៍ និងរមណីយដ្ឋានតិចជាងខេត្តផ្សេងៗ។

បើទោះបីជាយ៉ាងនេះក្តី អាជ្ញាធរប្រចាំខេត្តទាំងពីរនេះ នៅតែបន្តការរៀបចំរមណីយដ្ឋាន របស់ខ្លួនឱ្យមានសោភ័ណភាពកើនឡើង ព្រមទាំងចាត់វិធានការសុវត្ថិភាពជាប្រចាំ ដើម្បីស្វាគមន៍ភ្ញៀវដែលបានមកលេងកម្សាន្តនាឱកាសឈប់សងនៃពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃនេះ។

បើយោងតាមស្ថិតិភ្ញៀវទេសចរជាតិ-អន្តរជាតិរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ នាឱកាសឈប់សម្រាកសងពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ភ្ញៀវសរុបទាំងជាតិនិងអន្តរជាតិមាន១,៤៥៩,៣៨៦នាក់ គោលដៅ២៥ខេត្ត-ក្រុង។

ស្ថិតិដដែលបានបញ្ជាក់ថា ខេត្តដែលប្រជាពលរដ្ឋទៅលេងច្រើនជាងគេក្នុងរយៈពេល៥ថ្ងៃនេះ គឺខេត្តសៀមរាបមានចំនួនភ្ញៀវខ្ពស់ជាងគេគឺ២១៤,០៤៧នាក់ ខេត្តព្រះសីហនុ ១១៦,៣៤៦នាក់ ខេត្តបាត់ដំបង១៣៣,៣៤៩នាក់ កែប ១៤៦,៣៨៣នាក់ កំពត១៨០,៧៥៤នាក់។

ជាមួយគ្នានេះ បើពិនិត្យទៅមើលខេត្តដែលមានមនុស្សទៅលេងតិចជាងគេវិញ គឺខេត្តស្ទឹងត្រែងមានភ្ញៀវទៅលេងប្រមាណ៩,៦៨៤នាក់ រីឯខេត្តស្វាយរៀងមានមនុស្សត្រឹមតែ៤,០៣២នាក់ប៉ុណ្ណោះ។

ក្នុងចំណោមភ្ញៀវទេសចរណ៍ជាង១,៤លាននាក់នេះ មានភ្ញៀវទេសចរណ៍ជាតិចំនួន១,៤៤៥,២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួន១៤,១៤៨នាក់។

សម្រាប់ខេត្ត ដែលមានភ្ញៀវជាតិទៅច្រើនជាងគេ គឺខេត្តសៀមរាប កំពត កែប ព្រះសីហនុ ដោយឡែកខេត្តដែលមានភ្ញៀវអន្តរជាតិ ទៅលេងច្រើនជាងគេ​ គឺទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ​៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9625047