Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មួយប្រទេស មានប្រជាជនតែជាង​៨០០នាក់ប៉ុណ្ណោះ រស់នៅ

នៅលើពិភពលោក​យើង​នេះ មានប្រទេស​មួយ​ត្រូវបានចាត់ទុកថា ជាប្រទេស​តូច​ជាងគេបំផុត​ ហើយមានមនុស្សរស់នៅ​ក្នុងប្រទេសនេះ​តែជាង​៨០០នាក់ប៉ុណ្ណោះ ។ 

ប្រទេស​តូចបំផុតនេះ គឺមានឈ្មោះ​ហៅថា បុរីវ៉ាទីកង់ (Vatican City) ជាប្រទេស​ស្ថិតនៅ​តំបន់​អឺរ៉ុប ។ ប្រទេសនេះ មានទីតាំងស្ថិតនៅ​ព័ទ្ធជុំវិញ​ដោយ​ប្រទេស​អ៊ីតាលី ។ 

ប្រទេសបុរីវ៉ាទីកង់នេះ​មានផ្ទៃដីសរុប​តែ​៤៩ហិកតាប៉ុណ្ណោះ ​នៅថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ១៩២៩ បានប្រកាសឯករាជ្យពីអ៊ីតាលី ។ ប្រជាជនក្នុងប្រទេសនេះ​ ប្រកាន់យកសាសនា​កាតូលិក​ជាធំ ។ 

ប្រទេសនេះប្រើប្រាស់ភាសាផ្លូវការ គឺភាសាអ៊ីតាលី ។ ការហៅលេខកូដប្រទេស គឺ +379 ។

ប្រជាជនរស់នៅក្នុងប្រទេសនេះ តាមស្ថិតិឆ្នាំ​២០១៩ មានចំនួន​៨២៥​នាក់ប៉ុណ្ណោះ ។ 

ចំណែករដ្ឋបាលគ្រប់គ្រងវិញ បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់​លោកនាយករដ្ឋមន្ត្រី Giuseppe Bertello ។ កៅអីក្នុងសភា​សរុបមានតែ​៧ប៉ុណ្ណោះ ។ ការបោះឆ្នោតចុងក្រោយ​ធ្វើឡើង​កាលពីឆ្នាំ២០១៨ ។ ក្នុងមួយអាណត្តិដឹកនាំ​ មានរយៈពេល​៥ឆ្នាំម្តង ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9393265