Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាថ៌កំបាំងគណនី Facebook ស្ត្រីម្នាក់ដែលឃើញហើយដេកមិនលក់

កន្លងជាយូរឆ្នាំហើយដែលមហាជននៅតែមិនទាន់អាចស្រាយចម្ងល់បានអំពីអាថ៌កំបាំងពីក្រោយជីវិតដ៏គួរឱ្យខ្លាចរបស់ស្ត្រីចម្លែកម្នាក់ឈ្មោះDaphne Coomber។ 

ក្នុងគណនីFacebook របស់នាងគេឃើញនាងតែងតែបង្ហោះនូវរូបមុខមាត់ដ៏គួរឱ្យខ្លាចរបស់នាងជាមួយនឹងសកម្មភាពជីវិតរស់នៅដ៏អាថ៌កំបាំងដែលមនុស្សរាប់លាននាក់កំពុងតែតាមដាននិងងឿងឆ្ងល់។

តើស្ត្រីម្នាក់នេះជានរណា? ហើយតើនាងមានប្រវត្តិយ៉ាងណាខ្លះទើបបានជាបង្កជាភាពងឿងឆ្ងល់និងព្រឺព្រួចយ៉ាងដូច្នេះដល់អ្នកដែលបានឃើញរូបនាង?

គ្រប់យ៉ាងបានកើតឡើងពីឆ្នាំ2015 ដែលទាក់ទងទៅនឹងរឿងរ៉ាវដ៏ព្រឺព្រួចមួយទៀតអំពីអ្នកវិជ្ជបណ្ឌិតស្រីOrie Chef ជាជនជាតិភីលីពីន។

លោកស្រីMajurie Cy Cua ជាបុគ្គលដ៏អាក្រក់និងសាហាវយង់ឃ្នង់ដែលមានចំណូលចិត្តចម្លែកមួយគឺគាត់ចូលចិត្តកាប់ចិញ្ច្រាំនិងបរិភោគរាងកាយមនុស្ស។គាត់បានប្រព្រឹត្តការពន្លូតកូនខុសច្បាប់ជាច្រើនដងហើយក៏មមាញឹកជាខ្លាំងនៅពេលដែលកំណើនសិស្សនិងយុវវ័យដែលខូចខ្លួនជ្រុលជ្រួសរហូតដល់មានកូនជាច្រើននាក់បានទាក់ទងពឹងពាក់ឱ្យគាត់ជួយពន្លូតកូនឱ្យ។កូនដែលពន្លូតបានគឺគាត់ស៊ីទាំងឆៅហើយមានក្មេងស្រីខ្លះបានឱ្យដឹងថាគាត់បានស៊ីវានៅនឹងមុខពួកគេទៀតផង។

អ្វីដែលសាហាវនោះគឺគាត់ចាប់ផ្ដើមចូលចិត្តបរិភោគសាច់ក្មេងៗរហូតក្លាយជាញៀន។

ពាក្យចចាមអារាមបានឱ្យដឹងថាគាត់ថែមទាំងបានបរិភោគកូននិងក្មួយៗខ្លួនឯងទៀតផង។

គ្លីនឹករបស់គាត់មិនត្រូវបានបើកជាសាធារណៈនោះទេ 

ហើយការពន្លូតកូនធ្វើឡើងដោយកក់ទុកមុនតែប៉ុណ្ណោះ។

ទង្វើដ៏ហួសចិត្តបំផុតគឺស្ត្រីរូបនេះបានបង្កើតគណនីFacebook មួយឈ្មោះOrie Chef ហើយបានបង្ហោះបែបបញ្ឆឹតបញ្ឆៀងដែលមហាជនមានការសង្ស័យថាការបង្ហោះទាំងនោះមានពាក់ព័ន្ធជាមួយនឹងការទិញលក់សាច់មនុស្សនិងក្មេងៗ។គេបានសង្គេតឃើញនូវភាពមិនប្រក្រតីមួយទៀតនោះគឺក្នុងfriend list របស់នាងគឺសុទ្ធតែមានឈ្មោះនិងរូបនាងទាំងអស់។

មានថ្ងៃមួយនោះគេសង្គេតឃើញគណនីនោះបានshare នូវរូបក្មេងតូចគួរឱ្យស្រឡាញ់របស់តារាស្រីភីលីពីនម្នាក់ដោយភ្ជាប់សម្ដីថា«គួរឱ្យឆ្ងាញ់ណាស់!» ដែលការនេះធ្វើឱ្យមានការព្រួយបារម្ភនិងតក់ស្លុតពីមហាជននិងអ្នកគាំទ្រយ៉ាងខ្លាំង។ប៉ុន្តែទោះជាយ៉ាងណាម្ចាស់គណនីនោះមិនត្រូវបានចាប់ខ្លួនបានឡើយដោយរស់ក្នុងភាពងងឹតនិងអាថ៌កំបាំងបំផុត។ក្រោយមកមិនយូរប៉ុន្មានគណនីនោះក៏បានបាត់ទៅដោយឯកឯង, តែស្រាប់តែមានរឿងរ៉ាវមួយបានផ្ទុះឡើងដែលទម្លាយដោយគណនីTwitter អនាមិកមួយថាស្ត្រីម្នាក់ឈ្មោះDaphne Coomber ដែលត្រូវជាឪពុករបស់លោកស្រីបានមកទាក់ទងលោកស្រីដើម្បីឱ្យធ្វើការវះកាត់កែសម្ផស្សជូនគាត់ផង។

លោកស្រីMajurie និងឪពុកខ្លួនក៏បានយល់ព្រមហើយចាប់ផ្ដើមវះមាត់និងមុខរបស់លោកស្រីDaphne ហើយបានស្រោចបញ្ចូលឈាមឆៅទៅលើមុខមាត់របស់គាត់ដែលជាទង្វើដ៏គគ្រិចនិងស្រៀវស្រើប។គេបានឱ្យដឹងថាកាលដំណើរការវះកាត់នោះមិនមានប្រើថ្នាំស្ពឹកអ្វីឡើយដូច្នេះហើយការឈឺចាប់យ៉ាងធ្ងន់ធ្ងរបានកើតមានឡើង។

ក្រោយការវះកាត់មុខលោកស្រីDaphne ក៏បានត្រឡប់ទៅផ្ទះវិញហើយក្រោយពី7 ថ្ងៃក្រោយមកឪពុករបស់លោកស្រីMajurie ក៏បានធ្វើដំណើរទៅផ្ទះរបស់គាត់ដើម្បីពិនិត្យមុខរបួស។

តែពេលទៅដល់គាត់បានឃើញថាលោកស្រីDaphne កំពុងតែយំសោកនៅក្នុងបន្ទប់ព្រមទាំងកំពុងតែយកអំបែងកញ្ចក់មកឆូតៗមុខរបស់គាត់ផ្ទាល់ទៀតផង។

លោកស្រីបាននិយាយថាគាត់មិនពេញចិត្តនឹងការកែសម្ផស្សនេះទេហើយក៏ធ្វើឱ្យរមាស់ខ្លាំងដែរ។ខណៈដែលឈាមកំពុងហូរស្រោចចេញពីផ្ទៃមុខលោកស្រីលោកវេជ្ជបណ្ឌិតឧក្រឹដ្ឋរូបនោះបាននាំលោកស្រីមកគ្លីនឹករបស់កូនស្រីខ្លួនហើយលោកស្រីMajurie បានវះមុខសាកសពស្ត្រីម្នាក់ដែលបានលួចពីវាលកប់ខ្មោចហើយបានដេរភ្ញាប់នឹងមុខរបស់លោកស្រីDaphne ដែលដាច់ដោចសុះសាច់នោះ។

ក្រោយការវះកាត់ដេរប្ដូរមុខលោកស្រីDaphne បានពេញចិត្តនិងមោទនភាពយ៉ាងខ្លាំងដែលគាត់មិនអាចឈប់ថតថូបបង្អួតសម្រស់ក្នុងបណ្ដាញសង្គមទៀតផង។គណនីTwitter នោះបានបន្តថាលោកស្រីDaphne Coomber បានប្ដេជ្ញាយ៉ាងចម្លែកមួយគឺប្រសិនបើរូបProfile របស់គាត់មានអ្នកចុច* គ្រប់ចំនួន1 លាន* គាត់នឹងបង្កើតសមាគមន៍បរិភោគសាច់មនុស្ស។

ក្នុងរយៈពេលតែមួយភ្លែតរូបprofile នោះក៏គ្រប់ចំនួនអ្នកចុចLike 1 លានលើសហើយមហាជនក៏កំពុងរង់ចាំយ៉ាងអន្ទះសាខណៈដែលនគរបាលរដ្ឋភីលីពីននៅតែមិនអាចកំណត់អត្តសញ្ញាណជនឧក្រិដ្ឋទាំងអស់នៅឡើយ។

យ៉ាងណាក៏មានគណនីខ្លះទម្លាយថាគ្រប់យ៉ាងគឺគ្រាន់តែជារឿងចចាមអារាមបន្លាចមនុស្សប៉ុណ្ណោះហើយវេជ្ជបណ្ឌិតMajurie ក៏មិនមានពិតដែរឯលោកស្រីDaphne គឺគ្រាន់តែជានារីចំណាស់ធម្មតាម្នាក់ប៉ុណ្ណោះគ្រាន់តែមានទឹកមុខនិងភ្នែកគួរឱ្យខ្លាច។

ប៉ុន្តែក៏នៅតែមានមនុស្សជាច្រើនបានអះអាងថាក្រោយពីពួកគេបានចូលទៅមើលរូបនិងភ្នែករបស់លោកស្រីហើយពួកគេគេងមិនលក់សោះហើយខ្លះទៀតបានជួបលោកស្រីក្នុងសុបិនអាក្រក់ទៀតផង។គេជឿថាលោកស្រីបច្ចុប្បន្នកំពុងតែស៊ីសាច់មនុស្សនិងរស់ក្នុងជីវិតយ៉ាងអាថ៌កំបាំងគួរឱ្យខ្លាច៕

រៀបរៀងនិងស្រាវជ្រាវដោយរាត្រីរន្ធត់!

from: https://tnaot.com/km/m/detail/article/9393226