Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នក​ផ្ទុកកូវីដ ១៩ នៅកម្ពុជា ជាសះស្បើយម្នាក់ទៀតហើយនៅថ្ងៃនេះ

ភ្នំពេញ៖ យោងតាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ នៅកម្ពុជា មិន​មាន​រក​ឃើញ​អ្វី​ថ្មី​នោះ​ឡើយ​ ដោយ​រក្សា​នៅ​ត្រឹម ១២៨​នាក់ ខណៈ​តួលេខ​អ្នក​ជាសះស្បើយ គឺកើន​ឡើង ​ដល់ ១២៦នាក់ នាំ​​សេសសល់​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ ត្រឹម​ ២នាក់ប៉ុណ្ណោះ។

ក្នុង​របាយការណ៍​បញ្ជាក់​ថា អ្នក​ជា​សះស្បើយ​ថ្មី គឺ​ជា​បុរស​ជន​ជាតិ​ខ្មែរ អាយុ ២៦ឆ្នាំ ដែល​រក​ឃើញ​ផ្ទុក​កូវីដ ១៩ ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រទេសហ្វីលីពីន ហើយ​ទទួល​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ខណៈ​បន្ទាប់​ពី​ធ្វើ​តេស្ត​អវិជ្ជមាន ២លើក ក្រុម​គ្រូពេទ្យ​ជំនាញ​ក៏​អនុញ្ញាត​ឲ្យបុរស​អ្នក​ស្រុក​កំពង់​ត្រាច ខេត្តកំពត រូបនេះ ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ។

ដោយ​ឡែក​ សម្រាប់​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ២នាក់ នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សុទ្ធ​សឹង​ជា​ពលរដ្ឋ​ខ្មែរ ទើប​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9393214