Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងទេសចរណ៍ ជំរុញឱ្យអាជីវករចូលរួមប្រកួតកម្មវិធីអាជីវកម្ម​​ របស់អង្គការទេសចរណ៍ពិភពលោក

ក្រសួងទេសចរណ៍ អំពាវនាវដល់អាជីវករ ដែលមានបំណងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ប្រកបទៅដោយស្តង់ដា និងមានការទទួលស្គាល់ពីអង្គការទេសចរណ៍ពិភពលោក(UNWTO) ត្រូវចូលរួមឱ្យបានច្រើនកុះករ ក្នុងកម្មវិធីប្រកួតប្រជែងសាកលស្តីពី «ការចាប់ផ្តើមអាជីវកម្ម ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO SDGs Global Startup Competition)» ។

យោងតាមទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ បានប្រកាសថា «ការប្រកួតប្រជែងសកល នៃការចាប់ផ្តើម​​​អាជីវកម្មឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO SDGs Global Startup Competition) ក្រសួងទេសចរណ៍បើកឱកាសសម្រាប់ធុរជនថ្មីៗ ដើម្បីបង្ហាញគម្រោងអាជីវកម្មរបស់ខ្លួនដល់ពិភពលោក។

សេចក្តីជូនដំណឹងដដែលនេះ បានបញ្ជាក់ថា អាជីវករទាំងអស់នឹងមានឱកាសទទួលបានការគាំទ្រ ពីស្ថាប័នអន្តរជាតិនានា លើអាជីវកម្មរបស់ខ្លួន។ កម្មវិធីនេះនឹងត្រូវចាប់ផ្តើម នៅថ្ងៃទី២៤ ខែសីហា រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០២០។

គួរបញ្ជាក់ថា កម្មវិធីនេះ នឹងផ្តល់ជូនអាជីវករសម្រាប់អ្នកទទួលជ័យលាភីមានដូចជា៖ អនុញ្ញាតឱ្យបង្ហាញគម្រោងអាជីវកម្ម នាឱកាសកម្មវិធីប្រកាសរង្វាន់ របស់អង្គការទេសចរណ៍ពិភពលោក ដែលត្រៀមរៀបចំនៅប្រទេសអេស្ប៉ាញនាពេលអនាគត់។ ទទួលបានការណែនាំ និងតម្រង់ទិសបន្ថែមទៅលើអាជីវកម្ម ដែលផ្តល់ដោយអង្គការទេចណ៍ពិភពលោកមានដូចជា កម្មសិទ្ធិបញ្ញា ចីរភាពអាជីវកម្ម និងភាពជាអ្នកដឹកនាំ ទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យា ចូលរួមក្នុង​បណ្តាញការបង្កើតថ្មី របស់អង្គការទេសចរណ៍ពិភពលោក និងទទួលបានគម្រោងសាកល្បង នៃកិច្ចសហការជា​មួយផ្នែកឯកជន និងស្ថាប័ននានាក្នុងពិភពលោក។

ក្រសួងទេសចរណ៍​រំពឹងថា អាជីវករធុរជនទាំងអស់ ក្នុងវិស័យទេសចរណ៍ ដែលទើបចាប់ផ្តើមអាជីវកម្ម ចូលរួមចុះឈ្មោះប្រកួតប្រជែង នៅក្នុងកម្មវិធីនេះយ៉ាងផុសផុល៕ ដោយ៖ នាង ស្រស់

from: https://tnaot.com/km/m/detail/article/9624887